COVID-19
អន្តរជាតិ
COVID-19៖ ស្លាប់​នៅ​អ៊ីតាលី​៦៥១​ករណី​ទៀត សរុប​ជិត​៥៥០០​ករណី ខណៈ​អ្នក​ឆ្លង​ជិត​៦​ម៉ឺន​នាក់​
23, Mar 2020 , 9:08 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​នៅ​អ៊ីតាលី គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ២២ មីនា ចំនួន​អ្នកស្លាប់​ថ្មី​ដោយសារ​ជំងឺ COVID-19 មាន​ចំនួន ៦៥១​ករណី បណ្តាល​ឲ្យ​អ្នកស្លាប់​សរុប​កើនឡើង​ជិត​ដល់ ៥,៥០០​ករណី​។​ចំណែកឯ​អ្នក​ឆ្លង​មាន ៥៩,១៣៨​នាក់​។​



​របាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​កាលពី​ថ្ងៃអាទិត្យ បញ្ជាក់ថា​វិធានការ​តឹងតែង រាំងខ្ទប់​មិន​ឲ្យ​មាន​ចរាចរណ៍​នៅ​ភាគ​ខាងជើង​ប្រទេស ជិត​ខេត្ត Milan ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​។

​ចំនួន​អ្នកស្លាប់​នេះ មាន​ចំនួន ៦៥១ ករណី តិច​ជា​ថ្ងៃ​សៅ ទី​២១ មីនា ដែលមាន​ដល់​ទៅ ៧៩៣​ករណី​។ «​ទិន្ន័យ​ដែល​បានប្រកាស​ថ្ងៃនេះ មាន​ចំនួន​តិចជាង​ម្សិលមិញ​» នេះ​ជា​ប្រសាសន៍​របស់លោក  Angelo Borrell ដែលជា​ប្រធាន​សេវា​ការពារ​ជន​ស៊ីវិល​។​ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ៥៩,១៣៨ ដែលជា​កំណើន ១០%​។

​តំន​ប់ Lombardy នៃ​ខេត្ត Milan ជា​តំបន់​ដែល​ផ្ទុះ​ជំងឺ​មាន​អ្នក​ឆ្លង​ថ្មី ៣០.៤%​កាល​ទី​ថ្ងៃអាទិត្យ​។ តាំងពី​មាន​វិបត្តិ​ផ្ទុះ​ឡើងមក របាយការណ៍​បាន​បញ្ជាក់ថា​ចំនួន​អ្នកស្លាប់​នៅ​តំបន់ Lombardy  តំណាង​ឲ្យ​ចំនួន ២​ភាគ​៣​នៃ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស ។ កាលពី​ថ្ងៃអាទិត្យ​នេះ​វិញ ចំនួន​អ្នកស្លាប់​នៅ​តំបន់ Lombardy មាន​ត្រឹមតែ ៥៥.៥% នៃ​ចំនួន​អ្នកស្លាប់​ទាំងអស់​ប៉ុណ្ណោះ​។

​ក៏ប៉ុន្តែ លោក Franco Locatelli អ្នកជំនាញ​មកពី​គណកម្មការ​វិទ្យាសាស្ត្រ​អ៊ីតាលី​បាន​ឲ្យ​ដឹងថា​« យើង មិនគួរ​សប្បាយចិត្ត​ជ្រុល​ពេក ឫ​បកប្រែ​ទិន្ន័យ​រហ័ស​ពេល​ឡើយ ប៉ុន្តែ​វា​ជា​សញ្ញា​វិជ្ជមាន​ដែល​យើង​ស្វាគមន៍​»​។

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​មក ប្រ​ព័​ន្ទ​សុខាភិបាល​នៅ​តំបន់​ខាងជើង​អ៊ីតាលី​រង សម្ពាធ​ជាខ្លាំង​។ តួរ​លេខ​កាលពី​ថ្ងៃអាទិត្យ ២៣​មីនា​នេះ​បង្ហាញថា ចំនួន​អ្នកជំងឺ​ដែល​ទទួលបាន​ការថែទាំ​ខ្លាំង បាន​កើនឡើង​លើសពី​៣​ពាន់​នាក់​ដែលជា​ករណី​តំបូងបង្អស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com