អត្ថបទពាណិជ្ជកម្ម
តំណាង​ស្រា​បៀរ កម្ពុជា ពេញចិត្ត​ចំពោះ​ការរួមចំណែក​៥០​ម៉ឺន​ដុល្លារ​របស់ ជីប ម៉ុង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩
23, Mar 2020 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ពាណិជ្ជកម្ម​មួយ របស់​ក្រុមហ៊ុន ជីប ម៉ុង ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការរួមចំណែក​ជា​ថវិកា ៥០​ម៉ឺន​ដុល្លារ របស់ ជីប ម៉ុង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការចម្លង​នៃ​ជំងឺ​កូ​វីដ ១៩​។​
 
​នាយិកា​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផលិត ស្រា​បៀរ កម្ពុជា លោកស្រី គង់ កុសល ថ្លែងថា​៖ «​ក្រុមហ៊ុន​ផលិត ស្រា​បៀរ កម្ពុជា តែងមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​។ ការបរិច្ចាគ​របស់​ក្រុមហ៊ុន ជីប ម៉ុង ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩​នេះ ធ្វើ​ឲ្យ​យើង​មាន​មោទកភាព និង​គាំទ្រ​ពេញទំហឹង​។ យើង​រំពឹងថា ការចូលរួម​វិភាគទាន​នេះ ផ្តល់​ផល​វិជ្ជមាន​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​»​។ 
 
​លោកស្រី ក៏​សំណូមពរ​ប្រជាពលរដ្ឋ​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជួយ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក និង​ត្រូវមាន​ជំនឿ​ចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ភាគី​ពាក់ព័ន្ធ​គ្រប់ផ្នែក និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការចម្លង​ជម​ងឺ​កូ​វីដ ១៩​នេះ តាម​គ្រប់​រូបភាព ដែល​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​ណែនាំ​យ៉ាង​ខ្ជាប់ខ្ជួន​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com