COVID-19
ជាតិ
រដ្ឋាភិបាល យកសាលារៀនតាមខេត្ត ច្នៃជាកន្លែងដាក់អ្នកផ្ទុកកូវីដ-១៩
23, Mar 2020 , 10:37 am        
រូបភាព
សម្តេចនាយកមន្រ្តី ហ៊ុន សែន បានផ្ញើសារតាមបណ្តាញទំនាក់ទំនងសង្គម ទៅកាន់ក្រុមការងារប្រឆាំងនឹងកូវីដ-១៩ ដែលប្រមូលផ្តុំទៅដោយមន្រ្តីពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ដោយបង្គាប់ពួកគេ ឲ្យឆាប់រៀបចំចាត់ចែងសាលារៀនតាមខេត្ត ទៅជាកន្លែងព្យាបាលអ្នកឆ្លងវីរុស-១៩កូវីដ-១៩ ជាបណ្តោះអាសន្ន។



តាមរយៈសំឡេង ដែលត្រូវបានចែករំលែងតៗគ្នា សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ប្រទេសចិន បានបង្កើតអគារថ្មីភ្លាមៗ សម្រាប់ដាក់អ្នកឆ្លងកូវីដ-១៩ តែកម្ពុជា មិនចាំបាច់ធ្វើដូច្នេះឡើយ  ដោយយកសាលារៀន ធ្វើជាកន្លែងដាក់អ្នកឆ្លងកូវីដ-១៩តែម្តង។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«សាលរៀន ដែលយើងធ្វើកន្លងទៅ គឺស្អាតៗណាស់»។

សំឡេង



ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល បានណែនាំឲ្យប្រើកម្លាំងទាំង៣ រួមមាន នគរបាល យោធា និង កងរាជអាវុធហត្ថ ឲ្យជួយកិច្ចការនេះ ហើយត្រូវប្រញាប់ការតភ្ជាប់ភ្លើងនិងប្រព័ន្ធទឹក​ទៅកាន់សាលារៀន ដែលត្រូវច្នៃជាកន្លែងដាក់អ្នកឆ្លងកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល អះអាងថា ការរៀបចំនេះ គឺជាការបម្រុងទុកជាមុន ជៀសវាងបញ្ហាគ្មានកន្លែងដាក់ ពេលរកឃើញអ្នកឆ្លងកូវីដ-១៩ កាន់តែច្រើន។ 

គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៨៤នាក់ហើយ ដែលឆ្លងកូវីដ-១៩៕ 




Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com