COVID-19
ជាតិ
ករណី​ឆ្លង COVID-19 នៅ​កម្ពុ​ជាមាន​៨៦​នាក់ ដោយ​បន្ថែម​កំពង់ចាម​១ និង​កោះកុង​១
23, Mar 2020 , 11:12 am        
រូបភាព
ប្រភពរូបថត៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC
ប្រភពរូបថត៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC
ដោយ: ថ្មីៗ
ករណី ឆ្លង  COVID-19 នៅ កម្ពុជា​ឡើង ដល់ ៨៦​នាក់ ហើយ ដោយ​គិត ត្រឹម​ព្រឹក ថ្ងៃ ចន្ទ ទី ២៣ ខែមីនា នេះ​។ បើតាម តួលេខ ដែល ផ្សាយ ដោយ នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺ ឆ្លង​របស់ ក្រសួង សុខាភិបាល ២​ករណី បន្ថែម មាន នៅ កំពង់ចាម​១ និង​កោះកុង​១ ដែល សុទ្ធតែជា​ជន ជាតិខ្មែរ ។​



​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ២​ករណីនេះ ជា​ករណី​បន្ថែម​ពីលើ​៣១​ករណី​នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ប្រកាស​កាលពី​យប់​ថ្ងៃទី​២៣ ខែមីនា​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏បាន​ដាក់បញ្ចូល​ករ​ណី​ទាំងពីរ​ចុងក្រោយ​នេះ នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​ផងដែរ​។



ករណី​ឆ្លង​ទាំង​៨៦​នៅ​កម្ពុជា មាន ខេត្ត​ព្រះសីហនុ ៣៤​ករណី (​បារាំង​៣១ ខ្មែរ​២ ចិន​១), ភ្នំពេញ ១១​ករណី (​ខ្មែរ​៧, បារាំង​២, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១១​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣, ខ្មែ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង    ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), កោះកុង​២​ករណី (​ខ្មែរ​២), សៀមរាប ២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។​

​ក្នុងចំណោម​៨៤​ករណី បរទេស​មាន​៥១​នាក់ និង​ខ្មែរ​៣៥​នាក់​។ ២​ករណី​ហើយ​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ ក្នុងនោះ​មាន​ករណី​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​បុរស​ជនជាតិ​ចិន​ពី​ក្រុង​វូ​ហាន និង​ករណី​ស្ត្រី​អង់គ្លេស​ពី​នាវា Viking Cruise Journey ប្រភពពី​ហូជីមិញ និង​សំចត​នៅ​កំពង់ចាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com