COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ Man Utd និង Man City រួមគ្នា​ផ្គត់​ផ្គង់ស្បៀង​ក្នុង​ក្រុង Manchester
23, Mar 2020 , 11:29 am        
រូបភាព
Manchester United និង Manchester City បានរួម​កម្លាំង​គ្នា​បរិច្ចាគ​ថវិកា​ចំនួន ១០០,០០០ ផោន (១១៧០០០ ដុល្លារ​អាមេរិក​) ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុង​តំបន់​មួយចំនួន​ក្នុង​ក្រុង Manchester ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ COVID-19​។​


 
​ការបរិច្ចាគ​របស់​ក្រុម​ទាំ​ពីរ​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អាហារ​ចំនួន ១៩ កន្លែង​របស់​អង្គការ Trussell Trust នៅក្នុង​តំបន់ Greater Manchester​។ Man Utd និង Man City ធ្វើបែបនេះ​ក៏​ដើម្បី​ព្យាយាម​កាត់បន្ថយ​បន្ទុក​លើ​បុគ្គលិក និង​អ្នកគាំទ្រ​របស់​ពួកគេ​ដែល​រស់នៅក្នុង​ក្រុង Manchester អំឡុងពេល​មាន​វិបត្តិ ដោយសារ​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​។​
 
​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី លី​គ​កីឡាបាល់ទាត់​នៅ​អង់គ្លេស​គ្រប់​កម្រិត​បានសម្រេច​ផ្អាក​ការប្រកួត​រហូតដល់​ថ្ងៃទី​៣០ ខែមេសា ខណៈ​ការជួយ​ជុំ​ផ្សេងៗ​នៅ​ទីសាធារណ​នៅ​ចក្រភព​អង់គ្លេស​ក៏ត្រូវ​បាន​ហាមឃាត់​ផងដែរ​។ ស្របពេល​ការភ័យខ្លាច​នេះ និង​ការ​រាតត្បាត​កាន់តែ​កើនឡើង ទីតាំង​ផ្សារ​ទំនើប និង​កន្លែង​ទិញ​អីវ៉ាន់ របស់របរ​ហូបចុក​ជាច្រើន​ក៏​ឃើញថា​បាន​បិទទ្វារ​ដែរ​។​
 
«​យើង​មាន​មោទកភាព​ចំពោះ​តួនាទី​ក្នុងការ​សម្រួល​ដល់​អ្នក​គាំទ្រ​របស់​យើង តាមរយៈ​ការបង្កើត​ធនាគារ​ស្បៀងអាហារ​ក្នុងស្រុក COVID-19 ផ្ទុះឡើង​ខ្លាំង និង​មាន​អ្នក​ឆ្លង​ច្រើន​ផង​នោះ​។ យើង​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​អ្នកគាំទ្រ​របស់​យើង​នៅពេល​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នៃ​គ្រោះ​ដ៏​ធំ​នេះ​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីប្រកាស​រួមគ្នា​របស់​ក្លិប​ទាំងពីរ​។​
 
​សម្រាប់​ក្រុម​បិសាច​ក្រហម កាលពី​សប្តាហ៍​មុន​ពួកគេ​បានចេញ​មុខ​ធានាថា​នឹង​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់ខ្លួន​ចំនួន​ជាង​៣០០០​នាក់ បើ​ទោះ​គ្មាន​ការប្រកួត​សម្រាប់​ជំ​នួន​ដែល​នៅ​សេះសល់​រដូវ​កាល​នេះ ដោយសារតែ COVID-19 អុកឡុក​កាន់តែខ្លាំង​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា​នេះ នៅ​ចក្រភព​អង់គ្លេស​មាន​អ្នកស្លាប់​ដោយសារ COVID-19 ដល់​ទៅ​ចំនួន ២៨១​នាក់ ឆ្លង​៥៦៨៣​ករណី និង​សះស្បើយ​ចំនួន ១៣១​នាក់​។ ដោយឡែក​បើ​គិត​ក្នុងចំណោម​អ្នក​ឆ្លង​នៅ​ជុំវិញ​ពិភពលោក​វិញ​បាន​កើន​ដល់ ៣៣៨៧២៤​នាក់ ករណី​ស្លាប់មាន ១៤៦៨៦​នាក់ និង​សះស្បើយ ៩៨៨២៦​នាក់​៕ 

Tag:
 COVID-19
  Manchester United
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com