COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​បន្ត​បង្កើត​កម្ម​វី​ធី​App សម្រាប់​ឲ្យ​សិស្ស​ថា្នក់​ទី​១ ដល់ទី​១២​សិក្សា​នៅផ្ទះ​
23, Mar 2020 , 2:33 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​មួយចំនួន សម្រាប់​បង្កើត​កម្មវិធី​សិក្សា​តាម​អន​ឡាញ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត​បាន​សិក្សា​ដោយ​ឥតគិតថ្លៃ​។ កម្មវិធីសិក្សា​ទាំងនោះ​មានដូចជា E-Learning, E-School Cambodia, BEEP និង​Wiki TV ដោយ​អាចឱ្យ​សិស្សានុសិស្ស​ទាំងអស់ សិក្សា​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Youtube App​ក្នុង​ទូរ​សព្ទ​ដៃ និង​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​។

 
​ក្រសួង​អប់រំ បាន​បញ្ជាក់ថា សិស្សានុសិស្ស​អាច​សិក្សា​នៅតាម​កម្ម​វី​ធី​ណាមួយ​ក៏បាន​ដែរ គឺ​សុទ្ធ​អាច​ទាញយក​មេរៀន ដូចនឹង​ការសិក្សា​នៅតាម​សាលារៀន​ទូទៅ​។ ក្រសួង​អប់រំ បានប្រកាស​ពី​ការបែងចែក​កាលវិភាគ​សិក្សា​សម្រាប់​សិស្ស​ថា្នក់​ទី​៩ ត្រូវ​សិក្សា​នៅពេល​ព្រឹក ចំណែក​សិស្ស​ថ្នាក់​ទី​១២ សិក្សា​នៅពេល​ថ្ងៃ​។  
 
​សម្រាប់​សិស្សានុសិស្ស​នៅ​ថ្នាក់​ទី​៩ អាច​សិក្សា​មុខវិជ្ជា គណិតវិទ្យា និង​ផ្នែក​ភាសា​ខ្មែរ ចាប់ពី​ម៉ោង​៧​ព្រឹក​ទៅ រៀងរាល់ថ្ងៃ​ចន្ទ​។ ដោយឡែក​នៅ​ថ្ងៃ​អង្គារ សិស្ស​អាច​សិក្សា​ផ្នែក ជីវវិទ្យា​នៅ​ម៉ោង​៨​ដល់​ម៉ោង​៩​ព្រឹក ហើយ​នៅ​ថ្ងៃ​ពុធ សិក្សា​តែ​មុខវិជ្ជា​រូបវិទ្យា​តែមួយគត់ នៅ​ម៉ោង​៩ ដល់​ម៉ោង​១០​ព្រឹក​។ ចំណែក​ថ្ងៃ​ព្រហស្បតិ៍ សិស្ស​អាច​សិក្សា​ផ្នែក​គណិតវិទ្យា និង​ភាសា​ខ្មែរ ពី​ម៉ោង​៨ ដល់​ម៉ោង​១១ ព្រឹក ។ រីឯ​ថ្ងៃ​សុក្រ សិក្សា​ផ្នែក​គីមីវិទ្យា​ចាប់ពី​ម៉ោង​៩-១០​ព្រឹក​។ សម្រាប់​ថ្ងៃ​សៅរ៍​វិញ ត្រូវ​សិក្សា​មុខវិជ្ជា ប្រវត្តិវិទ្យា នៅ​ម៉ោង​៨-៩ ព្រឹក និង​រូបវិទ្យា​នៅ​ម៉ោង​១០-១១​។ 
 
​ចំណែក​សិស្ស​ថ្នាក់​ទី​១២ វិញ​ត្រូវ​សិក្សា​រយៈពេល​២​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​២-៣ និង​ម៉ោង​៤-៥​។ ចាប់ពី​ថ្ងៃ​ចន្ទ សិក្សា​ផ្នែក​ជីវវិទ្យា នៅ​ម៉ោង​២-៣ ដល់​ម៉ោង​៤-៥ សិក្សា​ផ្នែក​គីមីវិទ្យា​។ នៅ​ថ្ងៃ​អង្គា​រ៍ សិក្សា​ផ្នែក​ប្រវត្តិវិទ្យា និង​ភាសា​ខ្មែរ​។ ផ្នែក​រូបវិទ្យា និង​គណិតវិទ្យា សិក្សា​នៅ​ថ្ងៃ​ពុធ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ សិក្សា​ផ្នែក​ប្រវត្តិវិទ្យា និង​ភាសា​ខ្មែរ​។ នៅ​ថ្ងៃ​សុក្រ សិក្សា​ផ្នែក​រូបវិទ្យា និង​គណិតវិទ្យា រហូតដល់​ថ្ងៃ​សៅ​រិ៍ សិក្សា​ផ្នែក​ជីវវិទ្យា និង​គីមីវិទ្យា​។ 
 
​សិស្សានុសិស្ស​ទាំងអស់​អា​ច​ទាញយក​កម្មវិធីសិក្សា​តាមរយៈ App របស់ Wiki Tv តាមរយៈ https://apps.apple.com/kh/app/wiki-tv-cambodia/id1463007665 សម្រាប់​ប្រព័ន្ធ​ទូរ​សព្ទ ISO និង​ប្រព័ន្ធ​ទូរ​សព្ទ​Android https://play.google.com/store/apps/details?id=com.poscarasia.wiki.tv&hl=en និង​តាមរយៈ App របស់​កម្មវិធី E-Learning, E-School Cambodia, និង​BEEP​។ 

Tag:
 ក្រសួង​អប់រំ​
 ​សិក្សា​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com