ឈ្នះ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី 44MP បី​គ្រឿង​ភ្លាមៗ ដោយ​គ្រាន់តែ​ទស្សនា​ការប្រគំ​តន្ត្រី OPPO Reno3 Ultra Night លើ​ហ្វេ​ស​ប៊ុ​ក OPPO នៅ​ថ្ងៃស្អែក​នេះ​
អត្ថបទពាណិជ្ជកម្ម
ឈ្នះ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី 44MP បី​គ្រឿង​ភ្លាមៗ ដោយ​គ្រាន់តែ​ទស្សនា​ការប្រគំ​តន្ត្រី OPPO Reno3 Ultra Night លើ​ហ្វេ​ស​ប៊ុ​ក OPPO នៅ​ថ្ងៃស្អែក​នេះ​
23, Mar 2020 , 3:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៤ មីនា ២០២០​ស្អែក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO នឹងដាក់​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី លើ​អន​ឡាញ​សម័យ​ឌីជីថល​មុនដំបូង​គេ​បង្អស់ ជាមួយនឹង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រាត្រី​លេចធ្លោ OPPO Reno3 Ultra Night​។ កម្មវិធី​នេះ ចាប់ផ្តើម​នៅ​ម៉ោង​៧​យប់ និង​ការផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អ្នកចូលរួម​ទស្សនា​។
 
​សម្រាប់​អ្នកទស្សនា និង​ចូលរួម Comments  លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO នឹងមាន​ឱកាស​ឈ្នះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ចំនួន ៣​គ្រឿង និង​កាស​កាលី​ប​ឥត​ខ្សែ Enco W31​ចំនួន ១០​រង្វាន់​។ អាស្រ័យហេតុនេះ សូមកុំ​ភ្លេច Like និង Follow ផេ​ក​ហ្វេ​ស​ប៊ុ​ក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX 
 
​រួច​ដាក់ See First ដើម្បី​ទទួលបាន​សារ​រំលឹក ចូលរួម​ទស្សនាការ​ទាំងអស់គ្នា​។​
 
​ការវិល​ត្រឡប់មកវិញ ជាមួយនឹង​រចនាបទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។ វា​មាន កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​សាហាវ ទាំង​ថ្ងៃ ទាំងយប់ ទំហំ​ធំ​មហិមា រហូតដល់​ទៅ 44MP 44​មេ​ហ្គា​ភិ​ស៊ែ​ល ជាមួយនឹង​មុខងារ Ultra Night Selfie​។ ដូច្នេះ​អ្នកប្រើប្រាស់ នឹង​រីករាយ​ថត​វីដេអូ​ស៊ែ​ល​ហ្វី នៅពេល​យប់​។ 


 
​ងាក​មក​ផ្នែក​ខាងក្រោយ​វិញ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដែល កាមេរ៉ា​ទី​1 មាន​ទំហំ 13MP មាន​កម្រិត f/2.4  ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម​។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី​2 មាន​ទំហំ  48MP ជា​កាមេរ៉ា​មេ បំពាក់​នូវ​សិន​ស័​រ Sony IMX586, ដែលមាន​សមត្ថភាព​ផ្តិត​យក​រូបភាព បាន​យ៉ាងច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា មិន​ថា​ព្រឹក​ថ្ងៃ​យប់​។ ជាមួយនឹង​បច្ចេកវិទ្យា គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព បង្កើត​រូបភាព​ទំហំ​រហូតដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើលមុខ សក់ ភ្នែក​ច្បាស់ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប​។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ​រហូតដល់​ទៅ 119​ដឺ​ក្រេ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​ន ខ្ពស់​ស្អាត ថតរូប​ជួបជុំ​ក្រុមគ្រួសារ មិនចាំបាច់​ដើរ​ថយក្រោយ ទេសភាព​បាន​កាន់តែ​ទូលាយ​ស្អាត​ត្រជាក់​ភ្នែក និង សម្រាប់​ថតរូប​ជិតៗ បែប​ម៉ាក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែម្តង​។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP  សម្រាប់​ជំនួយ​ដល់​ការថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ​។​

 
 
​ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយចំនួន ដូចជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការថត​នៅ​កន្លែង​ងងឹត​ខ្លាំង ឱ្យ​កាន់តែច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វីដេអូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វីដេអូ​កាន់តែ​ប្រសើរ​។ មុខងារ​ទាំងអស់នេះ សុទ្ធសឹងតែ​ជា​មុខងារ ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ​ខ្ពស់​។ ទាំងអស់នេះ ក៏​ដោយសារតែ​ឈី​ប​វា មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ ជួយ​គណនា និង​កាត់បន្ថយ​គ្រាប់​ល្អិត បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
 
​ជារួម OPPO Reno3 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​ក្រោយ លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរបែប​ថែមទៀត​។ ប្រសិនបើ​ចង់ដឹង​ច្បាស់​សូមកុំ​ភ្លេច​តាមដាន​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO  នៅ​ថ្ងៃស្អែក​ទី​២៤​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​យប់ ទាំងអស់គ្នា ហើយ​អ្នក​មានសំណាង​ឈ្នះ​រង្វាន់​ធំ OPPO Reno3 អាចជា​រូបអ្នក​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com