ចិន ពិតជា​មិត្ត​«​ដែកថែប​»​របស់​កម្ពុជា​មែន​!
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
ចិន ពិតជា​មិត្ត​«​ដែកថែប​»​របស់​កម្ពុជា​មែន​!
23, Mar 2020 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នង​គ្រា​លំបាក​។ នេះ គឺជា​អ្វីដែល​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​នៃ​ប្រទេស​ចិន​តែងតែ​ប្រកាន់ខ្ជាប់​។ ជា​សក្ខីកម្ម កាលពី​ព្រឹក​មិញ​នេះ ប្រទេស​ចិន​បាន​បញ្ជូន​វេជ្ជបណ្ឌិត​របស់ខ្លួន​ចំនួន​៧​នាក់ និង​សម្ភារ​មួយចំនួន​មក​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ប្រឆាំងនឹង​មេរោគ កូ​វីដ​១៩​។ ស្របពេល​ដែល​ចិន​បញ្ជូន​វេជ្ជបណ្ឌិត និង​សម្ភារ​មក​ប្រទេស​កម្ពុជា សំណាង និង​សុធីរ ចាប់ផ្តើម​ជជែក​គ្នា​ជុំវិញ​តួនាទី និង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​។



​សំណាង​៖ សុធីរ​! មាន​បុគ្គល​មួយចំនួន​ចេះតែ​រិះគន់​ទំនាក់ទំនង​កម្ពុជា និង​ចិន ចុះ​ឪ​ឥឡូវ​ចិន​ជួយ​កម្ពុជា​ប្រឆាំងនឹង​កូ​វីដ​១៩ តើ​អ្ហែង​គិត​យ៉ាងម៉េច​វិញ​? 
 
​សុធីរ​៖ អ្នក​រិះគន់​ចេះតែ​រិះគន់​ហើយ​។ តែ​សូម​កុំភ្លេចថា ចិន គឺជា​មហាមិត្ត ហើយ​ប្រទេស​ទាំងពីរ​បានចាត់ទុក​ទំនាក់ទំនង​របស់​ពួកគេ​ថា ជា​ទំនាក់ទំនង​«​ដែកថែប​»​។ ចិន និង​កម្ពុជា​តែងតែ​និយាយ​ពាក្យ​មួយ​ឃ្លា​ថា ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នង​គ្រា​លំបាក​។ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​កម្ពុជា និង​ចិន គឺ​ស្ថិតក្នុង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ដូច​អ្ហែង​ឃើញ​ហើយ​ថា កាលពី​ព្រឹក​មិញ​នេះ ចិន​បាន​បញ្ជូន​ទាំង​ពេទ្យ ទាំង​សម្ភារ​មកជួយ​កម្ពុ​ជាប​ន្ថែ​ម​ទៀត​។ នេះហើយ គឺជា​មហាមិត្ត​ដែល​ត្រូវ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​តែ​បី ឬ​បួន​ប៉ុណ្ណោះ​ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​ទៅ​ជួយ​ប្រឆាំង​កូ​វីដ​។ 
 
​សំណាង​៖ តែ​នៅតែមាន​អ្នកខ្លះ​ថា ចិន​ជា​ប្រទេស​កុំ​ម្មុយ​នី​ស ដូច្នេះ កម្ពុជា​មិនគួរ​ស្និទ្ធ​ពេក​ទេ អ្ហែង​យល់​យ៉ាងម៉េច​? 
 
​សុធីរ​៖ អា សំណាង​! នៅក្នុង​ទំនាក់ទំនង​ការទូត គ្មាន​ឡើយ​មិត្ត គ្មាន​ឡើយ​សត្រូវ មានតែ​ផលប្រយោជន៍​រួមគ្នា​ទេ​។ ត្រង់នេះ អញចង់​និយាយប្រាប់​អ្ហែង​ថា កុំ​គិត​អា​រឿង​គេ​ថា​ច្រើនពេក​។ បើ​ចិន​ជួយ​យើង យើង​ត្រូវ​គិតថា ចិន​ល្អ គឺ​ចប់​។ អ្ហែង​នៅចាំ​បានទេ​ថា សម្តេច ហ៊ុន សែន គឺជា​បុគ្គល​ទី​១​ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​មុនគេ ខណៈពេលដែល​ប្រទេស​ចិន​ផ្ទុះ​មេ​រោ​កូ​វីដ​១៩​។ កាយវិការ​របស់​សម្តេច ហ៊ុន សេន គឺជា​ការលើកទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​។ ឥឡូវនេះ ចិន​បញ្ជូន​គ្រូពេទ្យ និង​សម្ភារ​មួយចំនួន​មកជួយ​កម្ពុជា​វិញ​។ ចំណុច​នេះហើយ​ដែល​កម្ពុជា និង​ចិន​តែងតែ​ចាត់ទុក​គ្នា​ទៅវិញទៅមក​ថា​«​ជា​មហាមិត្ត​ស្រឡាញ់គ្នា​ក្នុង​គ្រា​លំបាក​!» 
 
​សំណាង​៖ ចុះ​ប្រទេស​ដទៃ​មាន​ជួយ​កម្ពុជា​ប្រឆាំងនឹង​កូ​វីដ​ដែរឬទេ​? 
 
​សុធីរ​៖ តាមពិត ជប៉ុន​ក៏​ជួយ​សម្ភារ​មក​កម្ពុជា​ដែរ ហើយ​អាមេរិក​ក៏បាន​ប្រកាស​ជួយផ្តល់​ទឹកប្រាក់​២​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ប្រឆាំងនឹង​កូ​វីដ​១៩​ផងដែរ​។ 

​សំណាង​៖ អ៊ីចឹង មានន័យថា ទាំង​ចិន អាមេរិក ជប៉ុន សុទ្ធតែជា​មិត្ត​របស់​កម្ពុជា​ទាំងអស់​ហ្នឹង​? 
 
​សុធីរ​៖ តាមពិត វា​អ៊ីចឹង​ឯង​។ អា សំណាង​! ពេលខ្លះ អ្ហែង​ត្រូវ​គិតថា នរណា​ក៏​ជា​មិត្ត​របស់​យើង​ដែរ​។ កុំ​បែងចែក​ថា ចិន​អាក្រក់​ជាង​អាមេរិក ឬ​អាមេរិក​ល្អ​ជាង​ចិន ឬ​ជប៉ុន​ល្អ​ជាង​ចិន​។ យើង​ជា​ខ្មែរ ចូរ​ប្រកាន់​នូវ​គំនិត​មួយ​ថា​«​នរណា​ក៏ដោយ ក៏​ជា​មិត្ត​របស់​យើង​ដែរ​»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com