អត្ថបទពាណិជ្ជកម្ម
SMALLWORLD SMALLBAND ក្រុមតូច រម្លឹកអ្នកញ៉ាំទឹកក្រូចអាយស៍ IZE ឱ្យពិនិត្យ មើល រង្វាន់លើគម្របដប
× ទូតសុឆន្ទៈទឹកក្រូចអាយស៍ SMALLWORLD SMALLBAND (SWSB) ក្រុមតូច បាន ប្រកាស ឱ្យអ្នកនិយមពិសាទឹកក្រូចអាយស៍ (IZE)ដបគ្រប់រសជាតិទាំងអស់ ពិនិត្យមើលក្រោមគម្រប ដប ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀល ទូរស័ព្ទស្មាតហ្វូន Oppo ទឹកប្រាក់ ១ម៉ឺនរៀល និងទឹកប្រាក់៥ពាន់រៀលជាច្រើនរង្វាន់ផងដែរ។
លោក រៀម សុខភិរម្យ សមាជិកក្រុម SWSB បានរម្លឹកដល់ហ្វេនៗរបស់ខ្លួនដូច្នេះថា៖ « សម្រាប់ ប្រិយមិត្តរបស់ SWSB ក្រុមតូច ទាំងអស់ ដែលតែងតែគាំទ្រ រាល់ការ សម្តែង របស់ ក្រុមខ្ញុំបាទ និងតែងតែឃើញកាន់ទឹកក្រូចអាយស៍ (IZE)ទាំងដប និងកំប៉ុង សូមចាប់ផ្តើម អ៊ុត មើលក្រោម គម្របដប ឬក្រវិលកំប៉ុង ទាំងអស់គ្នា ព្រោះការផ្តល់ជូនរង្វាន់ មានច្រើន ចាប់ពី ថ្ងៃនេះតទៅ»។
លោកបន្តថា៖ «ថាមិនត្រូវទេ អ្នកឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ (IZE) នឹងទទួលបានការ ភ្ញាក់ ផ្អើលបន្ថែម ពីលើសំណាងនៃការឈ្នះរង្វាន់ ដែលនឹងនាំមកជូនដោយក្រុមការងារ ទឹកក្រូច អាយស៍ សហការជាមួយក្រុម SWSB ផងដែរ»។
គួរបញ្ជាក់ថា កន្លងមក ទឹកក្រូចអាយស៍ (IZE) បានផ្តល់ជូនសំណាងក្រោមក្រវិលកំប៉ុង ភេសជ្ជៈ អាយស៍(IZE) គ្រប់រសជាតិជាច្រើន ហើយថ្មីៗនេះ ក្រុមហ៊ុន បានសម្រេច ផ្តល់ជូន រង្វាន់ បន្ថែមទៀត ក្នុងគម្របដបទឹកក្រូចអាយស៍ (IZE) ដែលបានបញ្ចេញលក់ លើទីផ្សារ ហើយ។ ដូច្នេះដើម្បីមានសំណាងឈ្នះទឹកប្រាក់ពីអាយស៍ (IZE ) អតិថិជនទាំងអស់ សូម ចាប់ផ្តើមពិនិត្យមើល និងគាំទ្រផលិតផលទឹកក្រូចអាយស៍ (IZE) ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com