ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មាន​សោះ​ថា ញ៉ាំ​កាហ្វេ​ជាមួយ​ទឹកក្រូច​ឆ្មារ មាន​ប្រយោជន៍​បែប​ហ្នឹង​សោះ​!!!
23, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ​គេ​បាន​រកឃើញ​ប្រយោជន៍​ចំពោះ​សុខភាព​ធំៗ​ជាច្រើន​នៃ​ការ​ញ៉ាំ​កាហ្វេ​ជាមួយនឹង​ទឹកក្រូច​ឆ្មា​។ រឿងនេះ​ត្រូវបាន​គេ​ជឿថា អាចជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​បំបាត់​បញ្ហា​ឈឺក្បាល និង​រាករូស​បាន​។ ចាប់តាំងពី​កាហ្វេ និង​ក្រូចឆ្មារ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ការ​ញ៉ាំ​វា​ទាំងពីរ​មុខ​ចូលគ្នា​ផ្តល់​ប្រយោជន៍​អ្វី​បន្ថែម​ឬ​អត់​។


 
​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ធំៗ​នៃ​ការ​ញ៉ាំ​កាហ្វេ​ជាមួយនឹង​ក្រូចឆ្មារ​៖
 
​ជួយ​រំលាយ​ជាតិ​ខ្លាញ់​
 
​វិធីសាស្ត្រ​តែមួយ​ក្នុងការ​បំបាត់​ខ្លាញ់​ដែល​លើស​គឺ​ការ​ញ៉ាំ​កាឡូរី​តិច និង​រំលាយ​ខ្លាញ់​ឲ្យ​បាន​ច្រើន តែ​វា​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។ ប៉ុន្តែ​ការសិក្សា​បាន​បង្ហាញថា កាហ្វេ​ប្រហែលជា​ជួយ​សម្រក​ទម្ងន់ ដែល​អាច​ជាមួយ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​អាច​សម្រក​ទម្ងន់​បាន​ខ្លះ​នៅពេល​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​។ ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ទៅ​ភ្ញោ​ច​ដល់​ជាលិកា​ខ្លាញ់​ពណ៌​ត្នោត ដែលជា​ជាលិកា​ខ្លាញ់​ដ៏​សំខាន់​មួយ​ត្រូវបាន​ថយចុះ​ពេល​អាយុ​ច្រើន​។​
 
​បំបាត់​ការឈឺ​ក្បាល​
 
​ការឈឺ​ក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​ត្រូវបាន​គេ​ចាត់ទុកថា​ជាហេតុ​នាំ​ឲ្យ​ពិការភាព​លើ​មនុស្ស​អាយុ​ក្រោម ៥០​ឆ្នាំ​។ ថ្វីបើ​វា​មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​ក៏ដោយ តែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​ប្រសិទ្ធ​ភាពជា Vasoconstrictor សម្រាប់​បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល ហើយ​បន្ថយ​ការឈឺចាប់​ទៀត​។ ថ្វីបើ​វា​ជួយ​បន្ថយ​ការឈឺ​ក្បាល​មែន តែ​នេះ​ដោយសារតែ​ជាតិ​កាហ្វេ​អ៊ី​ន​ទេ មិនមែន​ដោយសារ​កាហ្វេ និង​ទឹក​ក្រូចឆ្មារ​ឡើយ​។
 
​បំបាត់​ការ​រាករូស​
 
​ថ្មីៗ​នេះ មិនមាន​អំណះអំណាង​ណាមួយ​គាំទ្រ​លើ​ការប្រើប្រាស់​ក្រូចឆ្មារ​ដើម្បី​ព្យាបាល​ការ​រាករូស​ឡើយ ហើយ​កាហ្វេ​អាច​ភ្ញោ​ច​ដល់​ពោះវៀនធំ​ដែល​អាចជួយ​បង្កើន​ការ​បន្ទោបង់​ដែរ​។ លើសពីនេះទៅទៀត ភាព​រាករូស​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន​រហូតដល់​ខ្សោះ​ជាតិ​ទឹក ប៉ុន្តែ​សារធាតុ​បញ្ចុះ​ទឹកនោម​របស់​កាហ្វេ​ប្រហែលជា​ធ្វើ​ឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ 
 
​ផ្តល់​ប្រយោជន៍​ដល់​ស្បែក​

​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ទាំង​កាហ្វេ និង​ទឹក​ក្រូចឆ្មា​សុទ្ធ​តែមាន​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​ស្បែក ដូច្នេះ​វា​ហាក់បីដូចជា​ការពិត​មួយ​ហើយ​។ កាហ្វេ​នឹង​ពង្រឹង​ដល់​លំហូរ​ឈាម ហើយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​។ ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​កាហ្វេ​ប្រហែលជា​បន្ថយ​ភាព​ស្ងួត​របស់​ស្បែក ពង្រឹង​ដល់​ភាព​រលោង និង​បន្ថយ​ការ​ខូច​របាំង​ការពារ​ស្បែក​។ ម្យ៉ាងវិញទៀត វីតាមីន C របស់​ក្រូចឆ្មា​អាច​ភ្ញោ​ច​ដល់​ការផលិត​របស់​កូ​ឡា​ជែ​ន ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ជួយ​ឲ្យ​ស្បែក​រឹងមាំ និង​យឺត ហើយក៏​បន្ថយ​ភាព​ខូច​របស់​ស្បែក​បាន​ទៀតផង​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com