លិខិតមិត្តអ្នកអាន ដោយលោក ជុំ សន្យា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃសាលាកុលសម្ព័ន្ធ
Covid-19 មិនប្រកាន់ថា សឬខ្មៅ ខ្ពស់ឬទាប មានឬក្រ ជនជាតិខ្មែរឬជនជាតិបរទេស ប្រុសឬស្រី ក្មេងឬចាស់ ព្រះពុទ្ធសាសនាឬសាសនាដទៃឡើយ។ វាប៉ះពាល់ដល់យើងយ៉ាងខ្លាំង ហើយកម្រិតពិភពលោក។ ខ្មែរយើងក៏មិនមែនជាករណីលើកលែងទេ។
ជាការប្រឈមនឹងជំងឺរាតត្បាត Covid-19 នេះ វាមិនមែនជាកត្តាសំខាន់ទេ។ អ្វីដែលសំខាន់នោះគឺរបៀបដែលប្រជាជន និងរាជរដ្ឋាភិបាលឆ្លើយតបទៅនឹង Covid-19។ តើអាចទៅរួចទេថា ប្រជាជន និងរាជរដ្ឋាភិបាលខ្មែរយើង យកតាមរបៀបដែលប្រទេសចិនឆ្លើយតបទៅនឹងជម្ងឺនេះ?
ស្ទើរតែមួយខែជំងឺ Covid-19 បានវាយលុក និងឆ្លងមនុស្សរាប់ម៉ឺននាក់នៅ Wuhan ប្រទេសចិន។ ក្នុងមួយថ្ងៃគ្រែនៅក្នុងមន្ទីរពេទ្យទាំងអស់ត្រូវបានប្រើប្រាស់ដោយអ្នកជំងឺ។ ប៉ុន្តែឥឡូវគ្រែទាំងអស់នោះទទេស្អាត ហើយមន្ទីរពេទ្យត្រូវបានបិទទ្វារនៅក្នុងក្រុង។ តើប្រជាជនចិនបានធ្វើដូចម្ដេច?
ការពិតទៅ វាមិនមែនជារឿងថ្មីទេ ប៉ុន្តែជារឿងមួយដែលមានតម្លៃខ្ពស់ដើម្បីដឹងវាម្ដងទៀត។ យោងតាមរបាយការណ៍ដំបូងរបស់អង្គការសុខភាពពិភពលោក មនុស្សដែលឆ្លងជំងឺអាចមានលទ្ធភាពចម្លងទៅកាន់មនុស្សដទៃទៀតជាមធ្យម 3 នាក់។ ជាលទ្ធផល រាប់ម៉ឺននាក់បានឆ្លងជំងឺមួយនេះ និងរាប់ពាន់នាក់ដែលបានស្លាប់នៅក្នុងទីក្រុង Wuhan នោះ។ អ្វីដែលប្រទេសចិនបានធ្វើ គឺប្រទេសធ្វើអន្តរាគមន៍បំបែកហ្វូងមនុស្សមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពាក្យ«សាហាវ», «ឆេវឆាវ» និង «អមនុស្សធម៌» គឺជាពាក្យដែលត្រូវបានប្រើដោយប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសជឿនលឿនដើម្បីពិពណ៌នាពីការឆ្លើយតបរបស់របបប្រទេសចិនទៅកាន់ទៅកាន់ Covid-19 នៅ Wuhan។
ឥឡូវនេះ មនុស្ស និងប្រទេសជាច្រើនបានដាក់លក្ខខណ្ឌថ្មី៖ ការចាក់សោរ។ ប្រទេសចិនបានដាក់ឲ្យ Wuhan នៅដាច់ពីគេយ៉ាងតឹងតែងនិងធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
រោងចក្រស្ទើរតែទាំងអស់ និងការដឹកជញ្ជូនជាសាធារណ:ត្រូវបានផ្អាក ហើយសំខាន់បំផុតនោះគឺប្រជាជនត្រូវបានរដ្ឋបញ្ជាឱ្យនៅក្នុងផ្ទះយ៉ាងតឹងរឹងបំផុត។ តាមរយ:ការធ្វើបែបនេះ វាបានធ្វើឲ្យចំនួនអ្នកកើតជំងឺនេះបានធ្លាក់ចុះដល់ចំណុចសូន្យ។ សំខាន់ជាងនេះទៅទៀតនោះ គឺការកាត់បន្ថយភាពតានតឹងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យ និងកន្លែងសម្រាកព្យាបាលជំងឺមួយនេះនៅក្នុងមន្ទីរពេទ្យ។ នេះជាអ្វីដែលប្រទេសខ្មែរយើងគួរតែដឹង និងធ្វើតាម។
ទាំងរាជរដ្ឋាភិបាល និងទាំងប្រជាជនខ្មែរយើង ត្រូវតែយល់ព្រមតាមគោលការណ៍នេះ គឺការដាក់ខ្លួនឯងឲ្យនៅដាច់ឆ្ងាយពីគ្នា ហើយការធ្វើបែបនេះគឹត្រូវតែតឹងរឹងបំផុត។ មន្ត្រីរាជការភាគច្រើនត្រូវតែទទួលបានការអនុញ្ញាតឱ្យធ្វើការតាម Online និងមិនចាំបាច់មកការិយាល័យរបស់ខ្លួន បើមិនចាំបាច់។
ចំណែកប្រជាជនវិញ ពួកគេត្រូវតែចាក់សោរខ្លួនឯងដោយភាពស្មោះត្រង់ និងដោយមានសហប្រតិបត្តិការ។ ខ្ញុំគិតថាប្រជាជន Wuhan បានធ្វើវាហើយ ហើយវាពិតជាពិសេសណាស់។ ពួកគាត់មានភាពក្លាហាន ភាពអត់ធ្មត់ និងភាពធន់ទ្រាំនឹងការនៅផ្ទះរបស់ពួកគាត់អស់រយ:ពេលជាច្រើនថ្ងៃ សប្ដាហ៍និងខែ។ ហើយពួកគាត់មានអារម្មណ៍ថាវាជាកាតព្វកិច្ចរបស់ពួកគាត់ជាប្រជាពលរដ្ឋ។ នោះហើយជាមូលហេតុដែលនាំឲ្យប្រទេសចិនវ៉ៃឈ្នះ Covid-19 ។
ជាបញ្ចប់នេះ យើងមិនត្រូវមើលស្រាល Covid-19 ទេ។ ពួកយើងត្រូវតែធ្វើតាមបទពិសោធន៍របស់ប្រទេសចិនដែលអ្នកកាន់អំណាចត្រូវតែចាក់សោរប្រទេស និងដាក់បញ្ជាឱ្យប្រជាពលរដ្ឋដែលនៅក្នុងប្រទេសខ្មែរយើងឲ្យនៅដាច់ឆ្ងាយពីគេយ៉ាងតឹងរឹងបំផុត។ ចំណែកប្រជាជនវិញ ពួកគេត្រូវតែមានភាពស្មោះត្រង់ និងសហប្រតិបត្តិការដោយអត់ធ្មត់៕