COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​រៀបចំ​ការប្រកួត​បង្កើត​App សម្រាប់​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​COVID-19
23, Mar 2020 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ការប្រកួត​បង្កើត​App ក្នុង​ទូរ​សព្ទ​ដៃ ដែលមាន​ឈ្មោះថា Khmer Education Covid19 app​។​ក្រសួង​អប់រំ រៀបចំ​ការប្រកួត​បង្កើត​App​នេះ​ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋ​អាច​ទទួលបាន​ព័ត៌មាន​ទូទៅ​ពី​ការ​រាលដាល​នៃ​កូ​វីដ​-១៩ ស្ថានភាព​សុខភាព ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​ការស្នើសុំ​ជំនួយ​។

 
​ក្រសួង​អប់រំ​បានប្រកាស​ទៅ​យុវជន​និង​និស្សិត​ដែលមាន​គោលបំណង​ចង់​ប្រកួត​បង្កើត​App អាច​សរសេរ​ឯកសារ​ទស្សនទាន​មួយ​ដែល​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ទៅលើ​មុខងារ​និង​តួនាទី​របស់​App ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ត្រូវ​រៀបចំ​បទ​បង្ហាញ និង​ភាពច្បាស់លាស់​នៃ​ការបកស្រាយ​។ 
 
​បេក្ខជន​អាចដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​អ៊ីមែល .kh ឲ្យ​ត្រឹម​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​។ សម្រាប់​ជ័យលាភី ដែល​បាន​បង្កើត​App «Khmer Education Covid19»​នឹង​ទទួលបាន​ថវិកា​ពី​២០​លាន​រៀល ទៅ ៤០​លាន​រៀល និង​ប័ណ្ណសរសើរ​មួយ​ផងដែរ​ពី​ក្រសួង​អប់រំ​។  
 
​បន្ទាប់ពី​App​នេះ​អាច​ដំណើរការបាន ក្រសួង​អប់រំ​នឹង​ឲ្យ​បុគ្គលិក​អប់រំ​ទាំងអស់​ទាញយក​app នេះ​មក​ប្រើ ដើម្បី​បានជា​ប្រយោជន៍​ក្នុងការ​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ជំងឺ​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា​នេះ កម្ពុ​ជាមាន​ករណី​ឆ្លង COVID-19 សរុប​៨៤​ករណី ដែល​ក្នុងនោះ​មាន​ប្រុស​៦៣​នាក់ ស្រី​២១​នាក់​។ ក្នុងចំណោម​ជនបរទេស បារាំង​ឆ្លង​កូ​វីដ​-១៩​ដល់​៣៣​នាក់ ខ្មែរ​៣៣​នាក់ ម៉ាឡេស៊ី​១២​នាក់ អង់គ្លេស​៣​នាក់​(​មាន​ស្ត្រី​ម្នាក់​បានជា​សះស្បើយ​) កាណាដា​១​នាក់ បែ​ល​ហ្ស៉ិ​ក​១​នាក់ ចិន​១​នាក់​(​ជាសះស្បើយ​)៕ 

Tag:
 ​ក្រសួង​អប់រំ​
  App
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com