COVID-19
ជាតិ
លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​ពលរដ្ឋ​មកពី​បរទេស ជូនដំណឹង​ទៅ​រដ្ឋបាល​ខណ្ឌ ដើម្បី​ទប់ស្កាត់​COVID-19
23, Mar 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ដែល​មកពី​បរទេស ជាពិសេស​ប្រទេស​ថៃ ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅតាម​មូលដ្ឋាន​នីមួយៗ​របស់​ពួកគេ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​COVID-19​។


 
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​មកពី​បរទេស​ទាំងអស់ ត្រូវដាក់​ខ្លួនឯង​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ សម្រាប់​ពលរដ្ឋ ដែល​ពិបាក​ក្នុងការ​អនុវត្ត​វិធានការ​នេះ ត្រូវ​ផ្ដល់ដំណឹង​ទៅ​អាជ្ញាធរ​ខណ្ឌ ឬ​មូលដ្ឋាន​ដែល​កំពុង​រស់នៅ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង នៅ​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០២០ បាន​សង្កត់ធ្ងន់ថា បើ​មាន​ករណី​ពលរដ្ឋ​ក្អក ហើយ​ឡើងក​ម្ដៅ​ដល់​៣៨​អង្សា និង​ពិបាក​ដកដង្ហើម ដោយ​សង្ស័យថា​មាន​ផ្ទុក​COVID-19​នោះ ត្រូវ​ទាក់ទង​អាជ្ញាធរ ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជាបន្ទាន់​។ ចំណែក​អាជ្ញាធរ​ត្រូវ​រាយការណ៍​បន្ទាន់ ដើម្បី​ចាត់វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​COVID-19​។ 
 
​សូមបញ្ជាក់ថា ករណី ឆ្លង  COVID-19 នៅ កម្ពុជា​ឡើង ដល់ ៨៦​នាក់ ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០​។​
 
​លេខ​ទំនាក់ទំនង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​៖ 

រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ





Tag:
 Covid-19
  ភ្នំពេញ​
  ពលករ​ក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com