COVID-19
អន្តរជាតិ
COVID-19៖ គណៈកម្មាធិការ​សភា​ហ្វីលីពីន អនុម័ត​ច្បាប់​ផ្តល់​អំណាច​បន្ថែម​ឲ្យ​លោក ឌូ​ទើ​តេ​
23, Mar 2020 , 9:59 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ CNN Philippines
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ CNN Philippines
​គណៈ​កម្ម​ធិ​ការ​នៃ​សភាតំណាងរាស្ត្រ​ហ្វីលីពីន នា​ថ្ងៃទី​២៣ ខែមីនា បានអនុម័ត​សំណើ​ច្បាប់​មួយ ដែល​ផ្តល់​អំណាច​ដល់​ប្រធានាធិបតី​ហ្វីលីពីន​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​។


 
​តាមរយៈ​កិច្ចប្រជុំ​ពិសេស​មួយ ក្នុងអំឡុងពេល​រីកសាយ​ភាយ​នៃ COVID-19 នៅក្នុង​ប្រទេស គណៈកម្មាធិការ​តំណាងរាស្ត្រ​ហ្វីលីពីន បានអនុម័ត​សំណើ​ច្បាប់​លេខ ៦៦១៦ ដែល​អាច​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​បន្ថែមទៀត ក្នុងការ​ប្រកាសអាសន្ន​ថ្នាក់ជាតិ ជុំវិញ​ករណី​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស នៅក្នុង​ប្រទេស​។ 
 
​បើទោះបី​ជាមាន​ការយល់​ព្រម​ពី​គណៈកម្មការ​តំណាងរាស្ត្រ​ក៏ពិតមែន ប៉ុន្តែ​សំណើ​ច្បាប់​មួយ​នេះ នឹង​យកទៅ​ពិភាក្សា​នៅក្នុង កិច្ចប្រជុំសភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា​បន្តទៀត​។ ទាល់តែ​សភា​ទាំងពីរ​នេះ​អនុម័ត​យល់ព្រម ទើប​ប្រធានាធិបតី​ហ្វីលីពីន មាន​សិទ្ធិអំណាច​ចាត់ចែង​កិច្ចការ​ផ្សេងៗ​ជុំវិញ COVID-19 នេះ​។ យ៉ាងណាក៏ដោយ ការផ្តល់អំណាច​បន្ថែម​នេះ គឺមាន​រយៈពេល​កំណត់​។ ពេលនេះ សំណើ​ច្បាប់​ត្រូវបាន​គេ​យកទៅ​ពិភាក្សា​នៅក្នុង​សភាតំណាងរាស្ត្រ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែមីនា ហ្វីលីពីន​មាន​ករណី​COVID-19 សរុប ៣៩៦​ករណី អ្នកស្លាប់ ៣៣​ករណី និង​អ្នកជា​សះស្បើយ ១៥​ករណី​៕ 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com