ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
សរសេរ «​សំអាត​»​ក៏បាន «​សម្អាត​»​ក៏ត្រូវ​ដែរ​
12, Mar 2024 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​និយមន័យ ធ្វើ​ឲ្យ​ស្អាត និង​ឲ្យ​អស់​មន្ទិល ដែល​ត្រូវ​នឹង​ពាក្យ​ដោយ​សរសេរ​បាន​ពីរបែប គឺ​សរសេរ​ជា​«​សំអាត​»​ក៏បាន ឬ​«​សម្អាត​»​ក៏បាន​ដែរ គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ 

 
​លើកលែងតែ​ពាក្យ​មួយចំនួន​ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត​បាន ដោយ​រក្សាទុក​នូវ​ព្យាង្គ​រាយ​ដដែល ដែល​ពាក្យ​ទាំងនោះ​មានដូចជា សំរាម និង​ជំងឺ ជាដើម​។ 
 
​សម្រាប់​ពាក្យ​ដែល​សរសេរ​ជា​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​មានដូចជា​៖ រំងាប ឬ​រម្ងាប់​, រំងាស់ ឬ​រម្ងាស់​, រំងើក ឬរ​ម្ងើ​ង​, រំដោះ ឬ​រម្តោះ​, រំលឹក ឬ​រម្លឹក​, រំលាយ ឬ រម្លាយ​, រំលប់ ឬ​រម្លប់​, រំលុះ ឬ​រម្លុះ​, រំលត់ ឬ​រម្លត់​, រំលំ ឬ​រម្លំ​, រំលូត ឬ​រម្លូត​, រំលើង ឬ​រម្លើង​, រំសាយ ឬ​រម្សាយ​, រំហើយ ឬ​រម្ហើយ​, រំហែ ឬ​រម្ហែ​, រំអិល ឬ​រម្អិល​, រំលស់ ឬ​រម្លស់​, រំងក ឬ​រម្ងក​, ចំលើយ ឬ​ចម្លើយ​, សំនួរ ឬ​សំណួរ​, ចំនេះ ឬ​ចំណេះ​, សំដី ឬ​សម្តី​, សំវាស ឬ​សង្វាស​, សំវេគ ឬ​សង្វេគ​, សំងាត់ ឬ​សម្ងាត់​, កំរិត ឬ​កម្រិត​, តំរូវ ឬ​តម្រូវ​, សំរាប់ ឬ​សម្រាប់​, បំរាម ឬ​បម្រាម​, រំលោក ឬ​រម្លោក​, រំអា ឬ​រម្អា​, សំអាត ឬ​សម្អាត​, សំគាល់ ឬ​សម្គាល់​, សំងាច ឬ​សម្ងាច​, សំដែង ឬ​សម្តែង​, កំដៅ ឬ​កម្តៅ​, សំដៅ ឬ​សម្តៅ​, លំអៀង ឬ​លម្អៀង​, សំលាប់ ឬ​សម្លាប់​, សំគាំង ឬ​សម្គាំង​, សំបូរ ឬ​សម្បូរ​, សំភី ឬ​សម្ភី​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com