រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនអយស្ម័យយានបារាំង SNCF ដឹកបុគ្គលិកពេទ្យដោយឥតគិតថ្លៃ
× បារាំងស្ថិតក្នុងចំណោមប្រទេសដែលកំពុងប្រឈមយ៉ាងខ្លាំងនៃការរាលដាល COVID-19។ ដើម្បីបង្ហាញពីសាមគ្គីភាព ក្រុមហ៊ុនអយស្ម័យយាន SNCF បានប្រកាសដឹកបុគ្គលិកសុខាភិបាល និងអ្នកជំនួយវេជ្ជសាស្ត្រគ្រប់ផ្នែកតាមរយៈរថយន្តភ្លើងល្បឿនលឿន TGV របស់ខ្លួន។
«គ្រាន់តែប្រាប់ពីទីតាំងដែលត្រូវធ្វើដំណើរ ពួកគេ [បុគ្គលិកពេទ្យ] អាចទៅកាន់គ្រប់ទីកន្លែងក្នុងប្រទេសបារាំង ដើម្បីពង្រឹងសេវាកម្មជួយសង្គ្រោះ»។ នេះជាការអះអាងរបស់លោក Alain Krakovitch នាយកទទួលបន្ទុកសេវាកម្មធ្វើដំណើរ SNCF។
តាមការផ្សាយរបស់ AFP លោក Alain បានអះអាងថា វាជារឿងធម្មតាសម្រាប់ SNCF ក្នុងការបង្ហាញពីសាមគ្គីភាព ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែលកំពុងរាលដាលពេញពិភពលោក ក្នុងនោះមានបារាំងផងដែរ។
បារាំងជាប្រទេសទី៧លើពិភពលោក ដែល COVID-19 កំពុងរាលដាលខ្លាំង រហូតដល់ជាង១៦ ០០០ករណី ក្នុងនោះស្លាប់ជាង៦៧០នាក់ និងសះស្បើយប្រមាណ២២០០នាក់ ដោយគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com