ជាតិ
សង្គមជាតិ
ជប៉ុន ផ្ដល់ជំនួយ៣១០លានដុល្លារ ដល់កម្ពុជា លើគម្រោងអភិវឌ្ឍមួយចំនួន
23, Mar 2020 , 6:19 pm        
រូបភាព
រូបពីក្រសួងការបរទេស
រូបពីក្រសួងការបរទេស
ជប៉ុន នឹងផ្ដល់ជំនួយ៣១០លានដុល្លារ ដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍មួយចំនួន។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នាស្តីពីការផ្តល់ជំនួយនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជំនួយនេះ មានពីរ គឺហិរញ្ញប្បទានឥតសំណង និង ឥណទានសម្បទាន។

សម្រាប់ហិរញ្ញប្បទានឥតសំណង ផ្តោតលើគម្រោង៣ រួមមាន គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ មានទឹកប្រាក់១លានដុល្លា គម្រោងសមាហរណកម្មការបោសសម្អាតមីន និង សង្រ្គោះជនពិការដោយសារមីន មានទឹកប្រាក់៩លានដុល្លារ និង គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម មានទឹកប្រាក់ ២,៧ លានដុល្លារ។

ចំណែកឥណទានសម្បទាន ផ្តោតលើគម្រោង២ គឺ គម្រោងធ្វើផ្លូវជាតិលេខ៥ ដំណាក់កាលទី២ មានទឹកប្រាក់ ១៦១លានដុល្លារ និងគម្រោងធ្វើផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ មានទឹកប្រាក់ ១០២,៥ លានដុល្លារ៕

Tag:
 ជប៉ុន
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com