ពីនេះ ពីនោះ
រូបត្លុក
«​បើ​ចង់​ឲ្យ​គ្រូពេទ្យ​ធ្វើការ​តិច ចូរ​ស្ថិត​នៅផ្ទះ​!»
24, Mar 2020 , 9:37 am        
រូបភាព
ដោយ:

​ភ្នំពេញ​៖ ពាក្យ​ថា Stay-at-home (​សូម​ឲ្យ​ស្ថិត​នៅផ្ទះ​) ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​កូ​វីដ​១៩ វា​ហាក់បីដូចជា​លំបាក​ទទួលយក​សម្រាប់​ពលរដ្ឋ​មួយចំនួន ព្រោះ ពួកគេ​មិនមាន​ទម្លាប់​ស្ថិតនៅ​មួយកន្លែង​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ ពាក្យ​នេះ វេជ្ជបណ្ឌិត​នៅតែ​ទាម​ទាម និង​អង្វរ​ឲ្យ​គ្រប់គ្នា​គោរព​គោលការណ៍​មួយ​នេះ​។ គ្រូពេទ្យ​និយាយថា​៖«​បើ​អាណិត​ខ្ញុំ ចូរ​ស្ថិត​នៅផ្ទះ​។ បើ​អ្នក​ស្ថិត​នៅផ្ទះ ខ្ញុំ​នឹងធ្វើ​ការ​តិច​»​។ សូមបញ្ជាក់ថា ស្ថិតនៅ​ផ្ទះ​នេះ គឺ​សំដៅ​តែ​ចំពោះ​បុគ្គល​ណា​ដែល​គ្មាន​ភារកិច្ច​ត្រូវ​ចេញ​ក្រៅ​។ អ្នកមាន​ភារកិច្ច​ចាំបាច់ ពួកគេ​អាចមាន​លក្ខខណ្ឌ​ពិសេស​៕  

© រក្សាសិទ្ធិដោយ thmeythmey.com