អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-19
24, Mar 2020 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន 100 លាន​រៀល ជូន​ចំពោះ​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -19 នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​
 
​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​សូម​ចូលរួម​ជា កម្លាំង​មួយផ្នែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់ បង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ​-19 ដើម្បី​សុវត្ថិភាព និង​សុខភាព​ប្រជាជន​កម្ពុជា​។​
 
​លោក សូ​នី បន្ត​៖«​ក្រៅពី​ការរួមចំណែក​ជា​ថវិកា​ជាមួយ​រដ្ឋាភិបាល ប្រា​សាក់ ក៏បាន​ដាក់ចេញ​វិធានការ​ជា បន្ទាន់ និង​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-19 ដល់​បុគ្គលិក និង​អតិថិជន ដោយបាន អនុវត្ត វិធាន​ផ្នែកអនាម័យ​ល្អ និង​សុវត្ថិភាព ដូចជា ការត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​របស់​បុគ្គលិក និង​អតិថិជន ទាំងអស់ មុននឹង​ចូលក្នុង​អគារ​ប្រា​សាក់ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ ឬ​អាល់កុល លាងដៃ ការពាក់​ម៉ាស់ ការរក្សា​គម្លាត​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការសម្អាត​ការិយាល័យ​ជាប្រចាំ​»​។​


 
​ប្រា​សាក់ ក៏បាន​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​កូ​វីដ​-19 តាម​ប័ណ្ណ​ផ្សាយ និង​ចែក​ខិត្តប័ណ្ណ ផ្សព្វ ផ្សាយ ផលិត​វីដេអូ​ខ្លី​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រា​សាក់


និង​ផលិត​ឯកសារ​អប់រំ ក្នុងការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-19 ផ្សេងទៀត​ជូន​ដល់​បុគ្គលិក និង​អតិថិជន​ទាំងអស់ ដើម្បី បញ្ជ្រាប​ការយល់ដឹង និង​ចូលរួម​ប្រយុទ្ធ​នឹង​ការចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​
 
​លើសពីនេះ ប្រា​សាក់ ក៏បាន​លើកទឹកចិត្ត​ឱ្យ​អតិថិជន និង​សាធារណជន ងាក​មកប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ ឌីជីថល​វិញ ក្នុង​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ស្គេ​ន​ទូទាត់​តាម QR កូដ តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​សេវា​ទូទាត់​ឆ្លង​ធនាគារ តាម​កម្មវិធី​បាគង នៅលើ ទូរស័ព្ទដៃ ដើម្បី​ចៀសវាង​ការប្រើប្រាស់​សាច់ប្រាក់​ដែល​មិនចាំបាច់ ដែល​អាចមាន​ជាប់​បាក់តេរី និង​វីរុស ជាយថាហេតុ​។​


 
​លោក​បន្តថា​៖ «​ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់ របស់ ប្រា​សាក់ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​គ្រប់ៗ​គ្នា​។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក ផ្ទាល់ និង​ក្រុមគ្រួសារ​។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ 19 និង​រក្សាបាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់គ្នា​! »៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com