COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​រៀបចំ​ម៉ូតូ​ឬ​ឡាន បើក​ផ្សព្វផ្សាយ​ពី​ការការពារ​កូ​វីដ​-១៩ តាម​ភូមិ​
24, Mar 2020 , 12:29 pm        
រូបភាព
សកម្មភាពអាជ្ញាធរ បើកឡានដោយមានមេក្រូពីលើ ផ្សព្វផ្សព្វពីការចម្លងវីរុសកូវីដ-១៩ និងពីវិធានការការពារវីរុសនេះ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (រូបថតចេញពីវីដេអូឃ្លីប ដែលបង្ហោះលើគណនីហ្វេសប៊ុក Sann Phally)
សកម្មភាពអាជ្ញាធរ បើកឡានដោយមានមេក្រូពីលើ ផ្សព្វផ្សព្វពីការចម្លងវីរុសកូវីដ-១៩ និងពីវិធានការការពារវីរុសនេះ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (រូបថតចេញពីវីដេអូឃ្លីប ដែលបង្ហោះលើគណនីហ្វេសប៊ុក Sann Phally)
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ​អភិបាលខេត្ត រៀបចំ​ម៉ូតូ​ឬ​ឡាន​ចល័ត ដើម្បី​ឲ្យ​មន្ត្រី ធ្វើដំណើរ​ទៅ​អំពាវនាវ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​តាម​ភូមិ ឃុំ ស្រុក ក្នុង​ខេត្ត​នីមួយៗ ពី​វិធាន​ការការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​មាន​ពលករ​ខ្មែរ​ប្រមាណ​មួយ​ម៉ឺន​នាក់ បាន​វិលត្រឡប់​មកពី​ថៃ​វិញ​។ 

 
​សម្តេច ស ខេង មានប្រសាសន៍ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ នឹង​រៀបចំ​សារ​អប់រំ ដល់​អភិបាលខេត្ត និង​ឲ្យ​អភិបាលខេត្ត​រៀបចំ​ជា​ម៉ូតូ​ចល័ត ៤​ទៅ​៥​គ្រឿង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ចាក់​សារ​ទៅវិញទៅមក យើង​ធ្វើ​សារ​៤ ទៅ​៥​ចំណុច ដើម្បី​រំលឹក​ពួកគាត់​ឲ្យ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩»​។   
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាងថា បើ​ភូ​មិណា មាន​មនុស្ស​ច្រើន អាច​ថា ពី​២​ទៅ​៣​នាក់​ឡើងទៅ ជាពិសេស​សំដៅលើ​អ្នក​ដែល​ទើបនឹង​មក​ថៃ និង​ប្រទេស​នានា បាន​ឆ្លង​កូ​វីដ​-១៩ ភូមិ​នោះ អាច​នឹង​បិទ មិន​ឲ្យ​មានការ​ចេញចូល​តែម្តង​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា​នេះ កូ​វីដ​-១៩ កម្ពុជា មាន​មនុស្ស​៨៧​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ ២​នាក់ បានជា​សះស្បើយ​វិញ គឺ​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​៕ 
 

Tag:
 អភិបាលខេត្ត​
 ​កូ​វីដ​-១៩
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com