លោក កឹម សុខា ទទួលបាន​ថវិកា​សប្បុរស​ពី​ខ្មែរ​នៅ​បរទេស​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង COVID-19
COVID-19
ជាតិ
លោក កឹម សុខា ទទួលបាន​ថវិកា​សប្បុរស​ពី​ខ្មែរ​នៅ​បរទេស​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង COVID-19
24, Mar 2020 , 2:59 pm        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្ស​ប្រឆាំង នៅតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមីនា។ រូបថត AFP
លោក កឹម សុខា អតីតប្រធានគណបក្ស​ប្រឆាំង នៅតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមីនា។ រូបថត AFP
ដោយ: ថ្មីៗ
​លោក កឹម សុខា អតីត​មេដឹកនាំ​បក្សប្រឆាំង ដែល​កំពុង​ជាប់​រឿងក្តី​នៅ​តុលាការ បានបញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែមីនា នេះ ថា លោក ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ចំនួន​៥០០០​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការ​រាលដាល COVID-19 នៅ​កម្ពុជា​។​

 
«​ព្រឹក​មិញ​នេះ ខ្ញុំ​បានប្រគល់​ថវិកា​សប្បុរ​ស​ធម៌​នេះ​ជូនទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​រួចហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ដោយ​កោតសរសើរ​សន្តាន​ចិត្ត​ចែករំលែក អាណិត​ស្រឡាញ់​ខ្មែរ​ដូចគ្នា ក្នុង​គ្រាអាសន្ន បើទោះបីជា​ពួកគេ​ក៏​កំពុង​ជួប​ការលំបាក​រៀងៗ​ខ្លួន​ក៏ដោយ​។​
 
​សូមបញ្ជាក់ថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ទទួលបាន​ថវិកា​សប្បុរសធម៌​ជា​បន្តបន្ទាប់ ដោយ​ចាប់តាំងពី​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ រហូតដល់​មន្ត្រីជាន់ខ្ពស់ ឧក​ញ្ញា និង​ពលរដ្ឋ​ទូទៅ​។​
 
​ប​ច្ច​ប្បន្ន កម្ពុ​ជាមាន​ករណី​ឆ្លង COVID-19 ចំនួន​៨៧​ករណី​ដែល​ក្នុងនោះ​មាន ខេត្ត​ព្រះសីហនុ ៣៤​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១២​ករណី (​ខ្មែរ​៧, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១១​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។​
 
​ក្នុងចំណោម​នោះ មាន​ខ្មែរ​៣៥​នាក់ (​ស្ត្រី​២​នាក់​), បារាំង​៣៤​នាក់ (​ស្ត្រី​១៨​នាក់​), ម៉ាឡេស៊ី​១២​នាក់​, អង់គ្លេស​៣​នាក់ (​ស្ត្រី​២​នាក់ ក្នុងនោះ​១​នាក់​សះស្បើយ​) កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់​ដែល​សះស្បើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com