COVID-19
អន្តរជាតិ
COVID-19៖ ឡាវរកឃើញ​អ្នកឆ្លងពីរករណី​ដំបូង និងជាប្រទេសចុងក្រោយនៅអាស៊ីអាគ្នេយ៍
24, Mar 2020 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​ឡាវ​ នា​ថ្ងៃទី​២៤ ខែមីនា នេះ បាន​ប្រកាសពីការរកឃើញ​មនុស្ស​២នាក់ដំបូង​ដែលឆ្លង COVID-19។ ករណីនេះ មានន័យថា ប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ដែល​ឆ្លង COVID-19។



យោងតាម​ការផ្សាយ​របស់ The Laotian  Times ករណីទាំងពីរ​ត្រូវបាន​តេស្តឃើញ​តាំងពីយប់ម៉ោង​៩ ថ្ងៃទី​២៣ ខែមីនា។ លោក Phouthone Muongpak អនុរដ្ឋមន្ត្រីសុខាភិបាល បាន​បញ្ជាក់ថា អ្នកជំងឺ​មានបុរសអាយុ​២៨​ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយនៅវៀងចន្ទន៍ រីឯម្នាក់ទៀតជាស្ត្រីវ័យ​៣៦ឆ្នាំ ដែលមានមុខងារជាមគ្គុទេសក៍ទេសចរណ៍។



© រក្សាសិទ្ធិដោយ thmeythmey.com