ទ្រូ​ម៉ាន់​នី ណែនាំ​ពី​វី​ធី​ថែទាំ​អនាម័យ និង​ជៀស​ឆ្ងាយ​ពី​មេរោគ
អត្ថបទពាណិជ្ជកម្ម
ទ្រូ​ម៉ាន់​នី ណែនាំ​ពី​វី​ធី​ថែទាំ​អនាម័យ និង​ជៀស​ឆ្ងាយ​ពី​មេរោគ
24, Mar 2020 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ជឿ ឬ​អត់​? “​ការយក​លុយ​” អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព ជាង​អ្វីដែល​យើង​គិត​ទៅ ទៀត​? ដោយសារតែ លុយ​ដែល​យើង​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ហ្នឹង​បាន​ផ្លាស់ប្តូរ​ដៃ​ពី​មនុស្ស ម្នាក់​ទៅ​មនុស្ស​ម្នាក់​គ្រប់ពេលវេលា ដែល​យើង​គ្មាន​វិធី​ដឹងថា “​ក្រដាសប្រាក់​” ឬ “​កាក់​” នៅក្នុង ដៃ​របស់​យើង ឬ​ត្រូវបាន​នៅ​អ្នកដទៃ​។ ប៉ុន្តែ​តាមរយៈ​ព័ត៌មាន​នេះ អាចធ្វើឱ្យ​អ្នក​គិត​ម្តងទៀត នៅពេលដែល​អ្នក​ចង់ យកលុយ មក​ចាយ​នៅពេល​ក្រោយ​។​

​លទ្ធផល​នៃ​ការសិក្សា​មកពី សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ Oxford របស់​ជនជាតិ​អង់​គេ្ល​ស បាន​រកឃើញថា ក្រដាសប្រាក់ ជា​មធ្យមភាគ​មាន​បាក់តេរី ចំនួន 26,000 ដែល​អាច​កើតមាន ឡើង​។ ព័ត៌មាន​នេះ ពិតជា​ការភ្ញាក់ផ្អើល ហើយ​វា​ក៏​ជា​ចំណេះដឹង​ពី​សុខភាព​ដែរ​។ ជាពិសេស នៅក្នុង​កម្មវិធី “​ការរីក​រាលដាល​នៃ COVID-19” បាន​បញ្ជាក់ថា ការចាយ “​ក្រដាសប្រាក់​” ឬ “​កាក់​” អាច​បង្កឱ្យមាន​ហានិភ័យ ទៅលើ​សុ​វត្តិភាព និង​សុខភាព​ប្រជាជន​។ មិន​ថា​ជា​អ្នកលក់​, អ្នកផ្តល់​សេវាកម្ម ឬ​បុគ្គល​ណាមួយ​ឡើយ ហើយ​ទាំងអស់នេះ គឺជា​អ្វីដែល​អ្នក​មិនគួរ មើល រំលង​ឡើយ​នាពេល​បច្ចុប្បន្ននេះ​។ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា (WHO) បាន​ព្រមាន​ថា លុយ អាច​ជាម​ធ្យា​បាយ​មួយ នៃ​ការ​ចម្លងជំងឺ COVID-19 ពីព្រោះ​តែ មេរោគ អាច​រស់​នៅលើ​ក្រដាសប្រាក់​បានជា​ច្រើន​ថ្ងៃ​។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​ប្រទេស​ចិន ក៏មាន​វិធានការ​កាត់បន្ថយ ការធ្វើ​ប្រតិបត្តិការ​ហរិញ្ញវត្ថុ នៅតាម​បណ្តា​ខេត្ត​ដែលមាន​ផ្ទុះ​ជំងឺ នេះ​។ ហើយ​សម្រាប់​ក្រដាសប្រាក់​ចាស់ៗ ត្រូវបាន​សម្អាត ដើម្បី​កាត់បន្ថយ​នៅ​ហានិភ័យ ដែល​រីក​រាលដាល ដូចជា ធនាគារ​ថៃ​នៃ​ប្រទេស​ថៃ​នាពេល​ថ្មីៗ​នេះ ដោយសារ​តែមាន វិធានការ ដើម្បី​ចេញ​ក្រដាសប្រាក់ 500 បាត​ថ្មី ហើយនឹង​ត្រូវដាក់​ហាម​ក្រដាសប្រាក់​ដែល ត្រូវ​ចេញ 14 ថ្ងៃ​សិន ដើម្បី​ដោះស្រាយ​ស្ថានភាព​។ 
 
​លើក​ពីនេះ​ទៀត ជំងឺ COVID-19 ដែល​បច្ចុប្បន្ន យើង​កំពុង​ព្រួយបារម្ភ​ទាក់ទង​នឹង​ការសិក្សា លើក​មុន ដែល​បាន​បង្ហាញថា មាន​មេរោគ​ជាច្រើន​ដែលមាន​នៅលើ “​ក្រដាសប្រាក់​” ឬ “​កាក់​” ដូចជា​មេរោគ អ៊ី​កូ​លី Staphylococcus. Aureus), Salmonella, Rhizopus Stolonifera and Mycorrhiza mycorrhiza, ជាដើម​។ ដែល​អាច​បង្ក ឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​ជារួម​។ 
 
​តាមរយៈ​ការសិក្សា​ស្ទង់​មតិ​ពី​ក្រុមហ៊ុន VISA មាន 57% នៃ​ប្រជាជន​ថៃ​ដែល​ចង់​ប្រតិបត្តិការ ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ មិន​ថា​ជា​ប្រភេទ​កាត​ឥណទាន ឬ​កាត​ឥណ ពន្ធ​, ការ​ទូរ​ទាត់​តាម​កាបូប​លុយ​អេឡិចត្រូនិក​ក្នុង​ទូរ​សព្ទ និង​ការ​ស្កែ​ន​QR កូដ​ចាយលុយ​ជា ដើម តែ​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំនួន 43%​ទៀត ដែល​នៅ​ចង់​បន្ត​ប្រើប្រាស់ “​ក្រដាស ប្រាក់​” នៅឡើយ ។ 
 
​ស្ថិតិ​មកពី​ធនាគារ​នៃ​ប្រទេស​ថៃ បាន​បង្ហាញថា នៅ​ខែធ្នូ ឆ្នាំ​2019  លុយ (​រួម​ប​ញ្ចួ​ល​ទាំង ក្រដាសប្រាក់ និង​កាក​) បាន​ចរចា​នៅក្នុង​សេដ្ឋកិច្ច​ថៃ ជាមួយនឹង​តម្លៃ 1,9 ពាន់​លាន​បាត ហើយ​ការស្ទង់មតិ​មកពី​ក្រុមហ៊ុន VISA បាន​បង្ហាញថា ប្រជាជន​ថៃ​ច្រើនជាង 43% នៅតែ ប្រើ ប្រាស់ ក្រដាសប្រាក់ ដើម្បី​ចាយ​។ ដូច្នេះ​វា​មិន​មានអី ពិបាក​ស្រមៃ​ថា មេរោគ​ទាំងនោះ អាច ឆ្លង​ដល់​ពួកគាត់​យ៉ាង​ងាយស្រួល តាមរយៈ​ការ​ប៉ះ និង​ទទួល​លុយ​។ នៅក្នុង​ភាព​អនាម័យ​, វា​គឺជា​រឿង​សំខាន់ ដែល​យើង​មិនគួរ​មើលរំលង​បាន​។ ឧទាហរណ៍​៖ កំឡុងពេល​នៃ​ការ​ឃ្លាំ មើល​ការរីក​រាលដាល​របស់​ជំងឺ COVIN-19, ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី មាន​មធ្យោបាយ​មួយ​មួយ​ដ៏​ល្អ ក្នុង​សម្អាត​លុយ ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត ក្នុង​ថែទាំ​សុខភាព​ឱ្យ​ល្អ​ដូចខាងក្រោម​៖ 
 
​នេះ​ជា​របៀប​ងាយៗ ដែល​អ្នក​អាច​សម្អាត “​លុយ​” បាន​ដោយ​ខ្លួនឯង​។​


 
​បន្ថែម​ពីនេះ​ទៀត ទ្រូ​ម៉ាន់​នី បាន​ខ្វាយខ្វល់​ពី​សុ​ខុ​មា​ភាព​របស់​ប្រជាជន​កម្ពុជា ដោយ​យើង​នឹង ណែនាំ​អ្នក​ទាំងអស់គ្នា នូវ​វិធី​ការពារ​សុខភាព​របស់​លោកអ្នក ដូចជា #TrueMoneyPaySafer ដូចខាងក្រោម​
 


 
១ រៀបចំ​ម៉ាស ដោយ​ប្រើប្រាស់​ដើម្បី​ការពារ​ឱ្យបាន​សមរម្យ​-​នៅពេលដែល​អ្នក​ទៅខាង ក្រៅ​,​អ្នក​គួរតែ​ពាក់​ម៉ាស ដើម្បី​ការពារ​គ្រប់ពេលវេលា ពីមុន​អ្នក ចាក​ចេញពីផ្ទះ​។ មិនត្រូវ​ភ្លេច​ថា​ម៉ាស​ម៉ូ​ដែល​ខ្លះ ឬ​ម៉ាក​ខ្លះ ការពារ​បានតែ​ធូលី​ដី​ប៉ុណ្ណោះ​។ ហើយ​ម៉ាស ខ្លះ មិនអាច​ការពារ​មេរោគ​បាន​ដោយសារ​ការពាក់​មិនបាន​ត្រឹមត្រូវ​។ ពិតប្រាកដ ហើយ​, ម៉ាស N95 ជា​ម៉ាស​ដែល​អាច​ការពារ​ប្រឆាំង​ទាំង​ធូលី PM 2.5 និង មេរោគ​ល្អិតៗ​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់ដែ​លអាច​ពាក់​វា​បាន​គ្រប់ពេលវេលា ព្រោះ​វា​វែង ហើយ​មិនមាន​អារម្មណ៍​ផាសុខភាព ដូច្នេះ វា​ល្អ​បំផុត​ដែល​ត្រូវមាន​ម៉ាស​ដែល​អាច​ការពារ​បាន​ទាំង​ធូលី​ដី និង​មេរោគ ហើយ​ប្រើប្រាស់​វា​អោយបាន​ត្រឹមត្រូវ  ឬ​បើសិនជា​អ្នក​មិន​ចង់​ផ្លាស់ប្តូរ​វា​ញឹកញាប់​, អ្នក​អាច​ជ្រើសរើស​ប្រភេទ​ដែល​អាច​ចល័ត​បាន​។ ប៉ុន្តែ​តម្លៃ​វា​មួយៗ​ប្រហែល​និង​មានតម្លៃ​ថ្លៃ​។​
 
២ ត្រូវ​លាងដៃ​របស់​អ្នក​ឱ្យបាន​ញឹកញាប់​។ ត្រូវយក ជែ​ល​លាងដៃ​ទៅតាម​ខ្លួន​គ្រប់​ទីកន្លែង នៅពេលដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ជាមួយនឹង​បុគ្គលិក​ការងារ ឬ ភ្ញៀវ ឬ​ការប្រជុំ​នៅ​សហគមន៍​ផ្សេងៗ​។ នៅពេល​មា​ទំនាក់ទំនង​នៅក្នុង​ទីផ្សារ​ធំៗ ដែលមាន​មនុស្ស​ច្រើន​, អ្នក​ត្រូវតែ​លាង​សម្អាត​ដៃ ឬ​ប្រើប្រាស់ ជែ​ល អាល់កុល​លាងដៃ​ឱ្យបាន​ញឹកញាប់​ដើម្បី​កាន់​បន្ថយ​ឪ​កាស​នៃ​ការឆ្លង តាមរយៈ​ដៃ​ដែល​ប៉ះពាល់ បន្ទាប់មក ចាប់​ឬ​ប៉ះពាល់​អាហារ​ដាក់ចូល​ក្នុង​មាត់ ឬ​កំទេច​ក្នុង​ភ្នែក ហើយ​បើសិនជា​គ្មាន​អាល់កុល​លាងដៃ អ្នក​ត្រូវតែ​លាងដៃ​ឱ្យបាន​ញឹកញាប់​, ជាពិសេស បន្ទាប់ពី​ការ​ប៉ះ​បង្កាន់ដៃ  ជណ្តើរ​, ទ្វារ​, សោរ​, ទូ ATM, ឬ​កន្លែង​សាធារណៈ​ផ្សេងៗ ដែលមាន​មនុស្ស​ច្រើន​ប្រើប្រាស់​វា​ដែរ​។ លាង​ទឹក​អាល់កុល ពីព្រោះ​គេ​គិតថា​វា​សន្សំសំចៃ​។ ដោយសារតែ​អាល់កុល​តែមួយ​មុខ​អាច​សម្លាប់​មេរោគ COVIN-19 ប្រហែលជា​បាន 70% ឬ​ច្រើនជាង​នេះ​។​
 
៣ មិនត្រូវ​ចែក​រំ​លេង​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន ជាមួយ​អ្នកដទៃ​ទេ - មេរោគ​អាច​ឆ្លង​បាន​តាមរយៈ​កន្លែង​សម្ងាត់ នៅក្នុង​រាងកាយ​របស់​យើង ដូច្នេះ​ទោះបីជា​អ្នក​នៅក្នុង​គ្រួសារ​, មិត្តភក្តិ​, អ្នក​ស្គាល់គ្នា​ក៏ដោយ អ្នក​គួរតែ​ជៀសវាង​ការចែករំលែក របស់របរ​ប្រើប្រាស់ ដូចជា កន្សែង​, កែវ​ទឹក​, អាវ ជាដើម​។ ហើយ​អ្វីដែល​សំខាន់​, អ្នក​គួរតែ​ញុំ​ាំ​អាហារ​ដែល​ក្តៅ នៅ​កំឡុង​ពេលធ្វើ​លំ​ហាត់ប្រាណ​។ ហើយ​ជ្រើសរើស​អាហារ​សុខភាព​។ 
 
៤ ជៀសវាង​ការធ្វើដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ - ជាពិសេស​នៅពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស កន្លែង​ដែលមាន​ការរីក​រាលដាល​នៅ​រយៈ​ពេលនេះ គួរតែ​ជៀសវាង​ឱ្យបាន​មុន​។ សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ទៅធ្វើ​ការ​ជា​រៀងរាល់ថ្ងៃ អ្នក​គួរតែ​ជៀសវាង​កន្លែង ដែលមាន​មនុស្សម្នា​ច្រើន ដែល​កាន់​អីវ៉ាន់​ចាំបាច់ និង​គ្រឿង​បរិក្ខារ ឬ​អ្នក​អាច​ទៅ​ផ្សារ​ទំនើប ដែល​ជិតៗ​លោកអ្នក ដែលមាន​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ដូច្នេះ​អ្នក​មិនចាំបាច់​ទៅ​ឆ្ងាយ​ទេ មិនចាំបាច់​ប្រថុយប្រថាន ហើយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់​ទៀត​!
 
៥ ផ្លាស់ប្តូរ​របៀប​នៃ​ការចាប់យក ឬ​ប៉ះ “​លុយ​” - អ្វីដែល​ធ្លាប់បាន​និយាយ “​លុយ​” គឺជា​ប្រភព​នៃ​មេរោគ​ជាច្រើន​។ ហើយ​វា​ក៏​រួមបញ្ចូល​ទាំង វីរុស COVID-19 ផងដែរ​។ ដូច្នេះ​ដើម្បី​ឱ្យមាន​លក្ខណៈ​ប្រសើរ ហើយ​នៅតែ​អាច​ចាយលុយ​បាន នោះ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​យើង​សិន ដោយ​ការជៀសវាង​ពី​ការប៉ះពាល់ ដើម្បី​កាន់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​ចាយលុយ នោះ​យើង​គួរ​គប្បី​ចាយលុយ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ មិន​ថា​តាម​កាបូប​លុយ​អេឡិចត្រូនិក ឬ​ទូរ​សព្ទ​ដៃ​ក៏ដោយ​។ ធនាគារ​, ដែល​បន្ថែម​លើ​ការ​សន្សំ​ដោយ​ខ្លួនឯង តាមរយៈ​ការ​កាន់​បន្ថយ​ការចម្លង​មេរោគ​ទៅ​អ្នកដទៃ ហើយ​វា​ធ្វើឱ្យមាន​លក្ខណៈ​កាន់តែ​ងាយស្រួល​, រហ័ស ហើយ​វា​ក៏​តាម​ផលិតផល​ផងដែរ​។ ការផ្តល់ជូន​ពិសេស​ពី​ការទាក់ទាញ​ការចាប់អារម្មណ៍​ពី​ហាង​។​
 
​ទម្លាប់​ចំណាយ​របស់​យើង បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​របៀប​រស់នៅ​។ ជាពិសេស នៅក្នុង​ស្ថានភាព​ដែល​យើង​គ្រប់គ្នា គួរតែ​ការពារ​ខ្លួន​ពី​មេរោគ ហើយ​គួរតែ​ងាក​មកប្រើប្រាស់​បច្ចេកវិទ្យា​ដែលមាន​ប្រយោជន៍​ជាង​មុន ដោយសារតែ​វា​បាន​បន្ថែម​នូវ​ភាពងាយស្រួល និង​តម្លៃ​ដែល​ទទួលបាន​នូវ​សុវត្ថិភាព ដោយ​មិនចាំបាច់​ប៉ះពាល់​ដោយ​ដៃ​ផ្ទាល់​។ ឬ​ការផ្លាស់ប្តូរ​លុយ​ជាមួយគ្នា គឺជា​អ្វីដែល​អ្នក​គួរ​ពិចារណា ថា​អ្នក​គួរតែ​ជ្រើសរើស​ចំណាយលុយ ជាមួយ “​ក្រដាស់ប្រាក់​” ឬ “​កាបូប​លុយ​អេឡិចត្រូនិក​” ។ សូម​រក្សា​វា​ឱ្យ​ស្អាត​។ រក្សា​អនាម័យ និង​ប្រដាប់ប្រដា​ប្រើប្រាស់​ឱ្យ​ស្អាត​ជានិច្ច​ដើម្បីឱ្យ​ជៀស​ឆ្ងាយ​ពី​មេរោគ​។​
 
​បកប្រែ​ពី​អត្ថបទ​ដើម 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 TrueMoney
© រក្សាសិទ្ធិដោយ thmeythmey.com