COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ទីបំផុត​! ​អាបេ ជាអ្នកស្នើឲ្យមេ IOC ពន្យារពេលអូឡាំពិកទៅឆ្នាំក្រោយដោយខ្លួនឯង
24, Mar 2020 , 9:19 pm        
រូបភាព
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ ២០២០ ត្រូវ​សម្រេច​ពន្យារពេល​រហូត​ដល់​ឆ្នាំក្រោយ ដោយសារ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19​។​


​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា បាន​បញ្ជាក់ថា​កម្មវិធី​កីឡា​លំដាប់​ពិភពលោក​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែកក្កដា​ខាងមុខ នឹងត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​រដូវក្តៅ​ឆ្នាំ ២០២១ វិញ​។ ការផ្អាក ក៏​ព្រោះតែ​ការកើនឡើង​អ្នកស្លាប់ និង​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កាន់តែ​ច្រើនឡើង​នៅ​ជុំវិញ​ពិភពលោក។
​ការសម្រេច​ពន្យារពេល​នេះ កើត​ឡើយ​ក្រោយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បានស្នើ​ដោយផ្ទាល់​ទៅកាន់​លោក Thomas Bach ដែលជា​ប្រធាន IOC​។ «​ខ្ញុំ​បានស្នើ​សុំ​ពន្យារពេល​មួយឆ្នាំ​ហើយ​ប្រធាន IOC លោក Thomas Bach បាន​ឆ្លើយតប​ដោយ​ការយល់ព្រម ១០០ ភាគរយ​តែម្តង​»​។ អា​បេ និយាយ​ដូច្នេះ ហើយ​លោក​បន្ថែមថា ការរីក​រាលដាល​ជំ​ងែ​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​បានធ្វើ​ឲ្យ​ស្ថានភាព​នៅ​ទូទាំង​ពិភពលោក​កាន់តែ​យ៉ាប់យ៉ឺន​។​
 
​ដោយឡែក បើទោះជា​ត្រូវ​លើក​ទៅធ្វើ​នៅ​ឆ្នាំ ២០២១ ក្តី ប៉ុន្តែ​ស្ថាប័ន​គ្រប់គ្រង​កីឡា​អូឡាំពិក​ពិភពលោក​មួយ​នេះ​អះអាងថា​ព្រឹត្តិការណ៍​ខាងលើ​នឹង​នៅតែ​ដាក់​ឲ្យ​ហៅថា «​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០» ដដែល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com