COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ទីបំផុត! អាបេ ជាអ្នកស្នើឲ្យមេ IOC ពន្យារពេលអូឡាំពិកទៅឆ្នាំក្រោយដោយខ្លួនឯង
× ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ និងប៉ារ៉ាឡាំពិកឆ្នាំ ២០២០ ត្រូវសម្រេចពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លានៃការរីករាលដាលនៃជំងឺឆ្លង COVID-19។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅល្ងាចថ្ងៃទី២៤ ខែមីនា បានបញ្ជាក់ថាកម្មវិធីកីឡាលំដាប់ពិភពលោកដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដាខាងមុខ នឹងត្រូវលើកពេលទៅធ្វើនៅរដូវក្តៅឆ្នាំ ២០២១ វិញ។ ការផ្អាក ក៏ព្រោះតែការកើនឡើងអ្នកស្លាប់ និងឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។
ការសម្រេចពន្យារពេលនេះ កើតឡើយក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានស្នើដោយផ្ទាល់ទៅកាន់លោក Thomas Bach ដែលជាប្រធាន IOC។ «ខ្ញុំបានស្នើសុំពន្យារពេលមួយឆ្នាំហើយប្រធាន IOC លោក Thomas Bach បានឆ្លើយតបដោយការយល់ព្រម ១០០ ភាគរយតែម្តង»។ អាបេ និយាយដូច្នេះ ហើយលោកបន្ថែមថា ការរីករាលដាលជំងែដែលមិនធ្លាប់មានពីមុនមកនេះបានធ្វើឲ្យស្ថានភាពនៅទូទាំងពិភពលោកកាន់តែយ៉ាប់យ៉ឺន។
ដោយឡែក បើទោះជាត្រូវលើកទៅធ្វើនៅឆ្នាំ ២០២១ ក្តី ប៉ុន្តែស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិកពិភពលោកមួយនេះអះអាងថាព្រឹត្តិការណ៍ខាងលើនឹងនៅតែដាក់ឲ្យហៅថា «កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០» ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com