COVID-19
ជាតិ
COVID-19៖ បារាំង២នាក់នៅខេត្តព្រះសីហនុតេស្តវិជ្ជមាន ដែលនាំឲ្យចំនួនសរុបឡើងដល់៩៣ករណី
× កម្ពុជា រកឃើញជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ ដែលឆ្លងកូវីដ-១៩ ធ្វើឲ្យកម្ពុជា មានអ្នកឆ្លងសរុប៩៣នាក់។ នេះបើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទើបទទួលបានរបាយការណ៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ជនជាតិបារាំងទាំងពីរនាក់នោះស្ថិតក្នុងចំណោមអ្នកទេសចរជាង៣០នាក់ដែលតេស្តឃើញវិជ្ជមានកូវីដ១៩ រួមទាំងមគ្គុទេសក៏ខ្មែរ២រូបផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី២៥ មីនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺ កូវីដ-១៩ ចំនួន ៩១នាក់ ក្នុងនោះមាននៅព្រះសីហនុ ៣៦ករណី (បារាំង៣៣ ខែ្មរ២, ចិន១) ភ្នំពេញ ១២ករណី (ខ្មែរ៧, បារាំង៣, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១៥ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣,អាមេរិកាំង២,អង់គ្លេស២, ខ្មែរ១), បាត់ដំបង៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), សៀមរាប ២ករណី (ខ្មែរ២),កោះកុង២ករណី (ខ្មែរ២), កណ្តាល ១ករណី (ខ្មែរ១)។ អ្នកជាសះស្បើយសរុប៦នាក់៕ © រក្សាសិទ្ធិដោយ thmeythmey.com