ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុ​បិ​ន​ឃើញបែបនេះ អ្នក​មិនគួរ​ទៅ​ផ្លូវ​ឆ្ងាយ​ឡើយ​
26, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សុ​បិ​ន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន មិនគួរ​ធ្វេសប្រហែស​ឡើយ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​នៅពេលដែល​អ្នក​សុ​បិ​ន​ឃើញ​ដំបូល​លេច​ទឹក ឬ​ផ្ទះ​បាក់បែក អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​សុ​បិ​ននេះ​ជា​សុ​បិ​ន្ត​មិនល្អ​ឡើយ​។ ដូចនេះ អ្នក​បើ​សុ​បិ​នឃើញបែបនេះ អ្នក​មិនគួរ​ទៅ​ឆ្ងាយ​នោះទេ​។​
2.​ ​ប្រសិនជា​អ្នក​សុ​បិ​ន​ឃើញ​អ្នក​ជិះឡាn យន្តហោះ ម៉ូតូ ឬ​ជិះឡាន​ក្រុង​ជួប​គ្រោះថ្នាក់ អ្នក​ក៏​គួរតែ​ប្រយ័ត្ន​ដែរ ដោយ​មិនគួរ​ទៅ​ផ្លូវ​ឆ្ងាយ​ឡើយ ទើប​អាច​រក្សា​សុវត្ថិភាព​អ្នក​បានល្អ​។​
3.​ ​បើ​អ្នក​សុ​បិ​នឃើញ​អ្នក​ហូរឈាម​ច្រើន ឬ​អ្នក​សុ​បិ​ន​ឃើញ​គេ​យក​កាំបិត​ចាក់​បេះដូង​របស់​អ្នក​ដោយ​ហូរឈាម​ខ្លាំង អ្នក​គួរតែ​ប្រយ័ត្ន​ពី​ពាក្យសម្តី​របស់​អ្នក ​នៅពេលដែល​និយាយ​ជាមួយ​អ្នកដទៃ ព្រោះ​អ្នក​អាច​នឹង​ប្រទះ​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា​។ ជាពិសេស ពេលដែល​អ្នក​សុ​បិ​នឃើញបែបនេះ អ្នក​គួរតែ​ចៀស​ពី​ការ​ទៅណា​ឆ្ងាយ​។​
4.​ ​នៅពេលដែល​អ្នក​សុ​បិ​នឃើញ​ខ្មោច ក៏​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដែរ ដោយ​ដាច់ខាត​មិនត្រូវ​ចេញ​ក្រៅ​ឆ្ងាយ​នោះទេ ទើប​អ្នក​មិន​ជួបនឹង​គ្រោះថ្នាក់​។​
5.​ ​ប្រសិនជា​អ្នក​សុ​បិ​ន​ឃើញ​របស់​ការពារ​ខ្លួន​អ្នកធ្លាក់​បែក ឬ​បែកបាក់ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​អ្នក​មិន​ជួបនឹង​អ្វីដែល​អាក្រក់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពេលដែល​សុ​បិ​នឃើញបែបនេះ ដោយ​មិនគួរ​ទៅ​ឆ្ងាយ ហើយក៏​គួរតែ​ប្រយ័ត្ន​ក្នុងការ​បំពេញការងារ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com