COVID-19
ជាតិ
កម្ពុជា អាចផ្អាកប្រជុំអាស៊ី-អឺរ៉ុប បើកូវីដ-១៩ មិនស្រាកស្រាន្ត
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា កម្ពុជា កំពុងពិនិត្យពីការព្យារពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«សម្រាប់យើង ក៏កំពុងពិនិត្យមើលដែរ បើសភាពការអូសបន្ថាយ ប្រហែលជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក៏មិនត្រូវធ្វើនៅឆ្នាំ២០២០ដែរ ត្រូវលើកពេលទៅឆ្នាំ២០២១អ៊ីចឹងទៅ វា ស៊ីសងទៅលើការវិវត្តសភាពការណ៍»។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ប្រកាសថា កម្ពុជា ត្រូវផ្អាករាល់កិច្ចប្រជុំអន្តរជាតិនានានៅក្នុងប្រទេស និង ប្រាប់មន្រ្តីកម្ពុជា ឲ្យផ្អាកចាកចេញទៅប្រជុំនៅក្រៅប្រទេស៕ © រក្សាសិទ្ធិដោយ thmeythmey.com