អត្ថបទពាណិជ្ជកម្ម
S1Pro នៅតែ​បន្ត​វាយ​លុយ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា ដោយ​បន្ថែម Power Bank 10,000 mAh!
25, Mar 2020 , 12:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​ដែលមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន S1Pro ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ vivo ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ឈានមុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ឲ្យ​មាននូវ​ប្រូ​ម៉ូ​សិន​ថ្មី ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែមីនា រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​។
 
​ក្រុមហ៊ុន vivo បាន​ឲ្យ​ដឹងថា រាល់​អតិថិជន​ដែល​ជាវ​ទូរ​សព្ទ​ម៉ូ​ឌែ​ល S1Pro ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ នឹង​ទទួលបាន​កាដូ​ធម្មតា ១ និង​កាដូ​ពិសេស​បន្ថែមទៀត គឺ Power Bank ដែលមាន​ទំហំ​ដល់​ទៅ ១ ម៉ឺន មី​ល្លី​អំពែ​ម៉ោង (10000 mAh)​។ បើតាម​ក្រុមហ៊ុន vivo  កម្មវិធី​នេះ​ប្រូ​ម៉ូ​សិន​នេះ​ធ្វើឡើង ដើម្បី​អរគុណ​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ និង​ចាប់អារម្មណ៍​លើ S1Pro ដែលមាន​ពីរ​ពណ៌​សម្រាប់​អតិថិជន​ជ្រើសរើស​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ប្រូ​ម៉ូ​សិន​នេះ ធ្វើឡើង​បន្ថែម បន្ទាប់ពី​មាន​ប្រ​ម៉ូ​សិន​ធំៗ​ចំនួន ២ ដង​កន្លងមកហើយ ហើយ​ប្រមូល​សិន​ទាំងពីរ​នោះ សុទ្ធតែ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កោតសរសើរ​។ 
 
​ក្រុមហ៊ុន vivo បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន នឹង​បង្កើត​ប្រ​ម៉ូ​សិន​ពិសេសៗ​បន្តទៀត ដរាបណា នៅតែមាន​សំណូមពរ ពី​បណ្ដា​ម្ចាស់​ហាង និង​អតិថិជន​ផ្ទាល់ និង​សូម​ផ្ដាំ​ទៅ​អតិថិជន​ទាំងអស់ ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត និង​ព័ត៌មាន​ថ្មីៗ​អំពី​ប្រូ​ម៉ូ​សិន​។​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com