COVID-19
ជាតិ
ប្រមុខរដ្ឋាភិបាល៖«កន្លែងណា លក់ម៉ាស់ថ្លៃ ត្រូវបិទឈប់ឲ្យរកស៊ីមួយជីវិត»
25, Mar 2020 , 12:23 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានទៅទីកន្លែងផ្សេងៗ ពិសេសឱសថស្ថានណា ដែលដំឡើងថ្លៃម៉ាស់ហួសហេតុ ថានឹងត្រូវបិទអាជីវកម្មជារៀងរហូត។



នាពិធីជួបសំណេះសំណាលជាមួយនឹងគ្រូពេទ្យជាង៤០០នាក់ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«បើមានអ្នកលក់ម៉ាស់ នៅតែបន្តឡើងថ្លៃ យើងនឹងរឹបអូសយកម៉ាស់ និងត្រូវបិទអាជីវកម្មអស់មួយជីវិតតែម្តង»។

សំឡេង



ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានអំពាវនាវជាថ្មីឲ្យពលរដ្ឋពាក់ម៉ាស់ និង អនុវត្តអនាម័យ ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ពីគេ បើសង្ស័យថាមានរោគសញ្ញាកូវីដ-១៩។ សម្តេច ក៏ប្រាប់ពលរដ្ឋ កុំឲ្យភ័យខ្លាច និងកុំរើសអើងអ្នកដែលកើតជំងឺកូវីដ-១៩ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនានេះ កម្ពុជាមានមនុស្ស៩៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន៦នាក់ បានជាសះស្បើយវិញ គឺបុរសជនជាតិចិនម្នាក់ ស្ត្រីជនជាតិអង់គ្លេសម្នាក់ និង បុរសជនជាតិខ្មែរ៤នោះ៕

Tag:
 ហ៊ុន សែន​
  COVID-19
  ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com