COVID-19
អន្តរជាតិ
UNESCO៖ COVID-19 ធ្វើ​ឲ្យ​សិស្ស​ចំនួន ១,៣៧ ពាន់​លាន​នាក់​មិនបាន​ទៅ​សាលា​
25, Mar 2020 , 7:19 pm        
រូបភាព
ការផ្ទុះឡើងធ្វើឲ្យសិស្សជាច្រើនមិនអាចទៅសាលាបានដូចមុន ហើយត្រូវរៀបតាមអនឡាញវិញ។ រូបភាព Xinhua
ការផ្ទុះឡើងធ្វើឲ្យសិស្សជាច្រើនមិនអាចទៅសាលាបានដូចមុន ហើយត្រូវរៀបតាមអនឡាញវិញ។ រូបភាព Xinhua
ដោយ:
​ស្របពេល​សាលារៀន​ស្ទើរ​ទូទាំង​ពិភពលោក​ត្រូវបាន​បិទ នៅ​ថ្ងៃទី​២៤ ខែមីនា​កន្លងទៅ អង្គការ UNESCO បាន​កោះហៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អប់រំ​អន្តរជាតិ ដើម្បី​ចែកចាយ​ព័​ត៍​មាន និង​ព​ន្លឿ​ន​វិធានការ​ដើម្បី​ជួយ​គ្រូបង្រៀន មាតាបិតា និង​សិស្ស​ក្នុង​ការរៀន​នៅផ្ទះ​អំឡុងពេល​ការ​រាលដាល​ជំងឺ COVID-19 ។ កិច្ចប្រជុំ​ដែល​ធ្វើតាម​អន​ឡាញ online នេះ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​១១​ប្រទេស​។ នេះ​យោងតាម​គេហទំព័រ​របស់​អង្គការ​នេះ​។

 
​ការបិទ​សាលា បណ្តាលមកពី COVID-19 បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សិស្ស​ចំនួន ៨០%​នៅ​ជុំវិញ​ពិភពលោក​។ នៅក្នុង​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយនេះ ចំនួន​សិស្ស និស្សិត​ដែល​ប៉ះពាល់​ដោយ​ការបិទ​សាលា និង​សាកលវិទ្យាល័យ​បាន​កើនឡើង​សឹងតែ ៤​ដង​នៅ​ប្រទេស​ចំនួន ១៣៨ ដែល​ស្នើ​នឹង​ជាង​១,៣៧​ពាន់​លាន​នាក់ និង​តំណាង​ឲ្យ ៣​ភាគ​៤​នៃ​កុមារ​ទូទាំង​ពិភពលោក​។ បន្ថែម​ពីនេះ​ទៀត​គ្រូបង្រៀន​ចំនួន ៦០,២ លាន​នាក់​លែងមាន​វត្តមាន​ក្នុង​ថ្នាក់រៀន​។ 
 
​ថ្លែង​ក្នុង​ពិធី​បើក​ជំនួប​អន​ឡាញ អ្នកស្រី Audrey Azoulay អគ្គនាយក UNESCO បាន​សង្កត់ធ្ងន់ថា ទំនួល​ខុសត្រូវ​ក្នុង​ការធ្វើសកម្មភាព គឺជា​កិច្ច​ការរួម​។ អ្នកស្រី ក៏បាន​ប្រកាស​បង្កើត សម្ព័ន្ធភាព​អប់រំ COVID-19 សកល ដើម្បី​ប្រមូល​ភាគី​ជំនាញ​មកពី​គ្រប់​វិស័យ និង​ពង្រឹង​ការគាំទ្រ​ដល់​តម្រូវការ​របស់​នៃ​ប្រ​ព័​ន្ទ​អប់រំ​របស់​ប្រទេស​នីមួយៗ​។​
 
​ដោយឡែក អ្នកស្រី Stefania Giannini អគ្គនាយករង​ទទួលបន្ទុក​អប់រំ​បាន​លើកឡើងថា ជាង​ពេលណាៗ ទាំងអស់​ដែល​អ្នករៀន​តាម​ផ្ទះ ត្រូវ​អមដោយ​ជំនួយ​សិក្សា​ក៏ដូចជា​ផ្លូវចិត្ត​។  អ្នកស្រី​បាន​បន្ថែមទៀតថា​៖ « នេះ​ជាស​ញ្ញា​ដាស់តឿន ដែល​ប្រ​ព័​ន្ទ​អប់រំ​យើង​ត្រូវដាក់​ការខិតខំ​ប្រឹងប្រែង​លើ​ជំនាញ​សង្គម​-​អារម្មណ៍​»​។ 
 
​រដ្ឋមន្ត្រី​អប់រំ​អ៊ីតាលី​ដែលជា​ប្រទេស​រង​ផលប៉ះពាល់​ដោយ COVID-19 បាន​អះអាងថា វត្តមាន គ្រូ​និង​សិស្ស​មិនអាច​ជំនួស​បានឡើយ​បានឡើយ ប៉ុន្តែ​អ្វីដែល​បានធ្វើ​ជា​រឿង​គ្មាន​ជម្រើស​ផ្សេង ហើយ​ត្រូវតែ​ជួយ​នាយក​សាលា គ្រូបង្រៀន និង​សិស្ស​ដើម្បី​ឲ្យ​ពូកគេ​មាន​សុវត្ថិភាព​។ អ្នកស្រី Lucia Azzolina រដ្ឋមន្ត្រី​អប់រំ​អ៊ីតាលី​បាន​បន្ថែមទៀតថា យើង​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​រក្សា​ទំនាក់ទំនង​រវាង​គ្រូ និង​សិស្ស និង​ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគាត់​។​
 
​ដោយឡែក​រដ្ឋមន្ត្រី​អប់រំ​បារាំង​វិញ​បាន​សង្កត់ធ្ងន់​ពី​ការសហការ​សកល ជុំវិញ​បទ​ប្បញ្ញត្តិ​ស្តីពី​អ្នកផ្តល់​ការសិក្សា​តាម​ប្រ​ព័​ន្ទ​ឌីជីថល ដើម្បី​ធានា​ឲ្យ​មាន​វិធាន​រួម​ក្នុងការ​ប្រមូល គ្រប់គ្រង និង​ប្រើប្រាស់​ទិន្ន័យ ជាពិសេស​ទិន្ន័យ​របស់​កុមារ និង​យុវជន​៕

© រក្សាសិទ្ធិដោយ thmeythmey.com