COVID-19
ជាតិ
រដ្ឋាភិបាល បិទបៀរកាឌិននៅទូទាំងប្រទេស
25, Mar 2020 , 3:57 pm        
រូបភាព
បៀរកាឌិននៅទូទាំងប្រទេសកម្ពុជា ត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចថ្មី។ នេះបើតាមលិខិតជូនដំណឹងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលផ្ញើជូនអភិបាលរាជធានី-ខេត្ត។



រដ្ឋាភិបាល បានបិទប្រភេទអាជីវកម្មផ្សេងៗរួចហើយ ដូចជា ខារ៉ាអូខេ ក្លិបកម្សាន្ត និង តន្រ្តីតាមទីសាធារណៈ ជាដើម។ ចំណែក សាលារៀន ព្រះបរមរាជវាំង សារមន្ទីរ និង ការជួបជុំបែបសាសនា ក៏ត្រូវបិទដែរ។ ការបិទអស់ទាំងនេះ ស្ថិតក្រោមមូលហេតុតែមួយ គឺដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។

ប៉ុន្តែ រោងចក្រ ផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និង កន្លែងលក់ដូរផ្សេងៗ រដ្ឋាភិបាល ប្រកាសថា មិនអាចបិទបានឡើយ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មី នៅប្រព្រឹត្តទៅជាធម្មតា ដោយរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន រៀបចំពិធីនិងបង្កើតបរិយាកាសសប្បាយរីករាយតាមផ្ទះវិញ ជាជាងការដើរលេងនៅខាងក្រៅ៕  

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com