COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​និស្សិត​ខ្មែរ​១២​នាក់​នៅ​អាមេរិក កុំអាល​មកវិញ ដោយ​ខ្លាច​ឆ្លង​កូ​វីដ​-១៩​តាមផ្លូវ​
25, Mar 2020 , 9:39 pm        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​និស្សិត​ទាំង​១២​នាក់ នៅ​អាមេរិក កុំ​វិល​មក​កម្ពុជា​វិញ នា​កាលៈទេសៈ​នេះ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។


 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ប្រមាណ​៤​រយ​នាក់ ដែល​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា​៖«​និស្សិត នៅ​អាមេរិក​អាច​ស្នាក់នៅ​ស្ថានទូត​បាន ដើម្បី​រក្សា​សុ​វត្តិភាព​ពី​ជំងឺ​កូ​វីដ​-១៩»​។ 
 
​សូមបញ្ជាក់ថា ថ្មីៗ​នេះ ស្ថា​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បានប្រកាស​ពី​ការវិលត្រឡប់​របស់​និស្សិត​ខ្មែរ​ទាំងនោះ​។ ស្ថានទូត​ខ្មែរ បាន​បញ្ជាក់ថា ការវិលត្រឡប់​របស់​ពួកគេ គឺធ្វើឡើង​ស្របពេល​ដែល​សាលារៀន និង​អ្នក​ឧបត្ថម្ភ​កម្មវិធីសិក្សា​ដល់​ពួកគេ បានសម្រេច​បញ្ចប់​វគ្គ ឬ​កម្មវិធីសិក្សា ហើយ​តម្រូវ​ឲ្យ​និស្សិត​បរទេស​ទាំងអស់ ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕

Tag:
 និស្សិត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com