COVID-19
អន្តរជាតិ
មន្ត្រី WHO៖ មី​យ៉ាន់​ម៉ា មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់ធ្វើ​តេស្តរ​ក COVID-19
25, Mar 2020 , 4:16 pm        
រូបភាព
ដោយ:
​មន្ត្រី​តំណាង​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា លោក Stephan Paul Jost នៅ​ថ្ងៃទី​២៤ ខែមីនា និយាយថា មី​យ៉ាន់​ម៉ា​ដែល​ទើបនឹង​រកឃើញ​ករណី COVID-19 ចំនួន​២​ករណី​ដំបូង​មាន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​គ្រប់គ្រាន់​ដើម្បី​កំណត់​ករណី​សង្ស័យ​។

 
​ការធានា​អះអាង​របស់​ដោយ​លោក Stephan Paul Jost តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​មី​យ៉ាន់​ម៉ា កើតមាន​ក្រោយពេល​ប្រជាជន​មី​យ៉ាន់​ម៉ា​ស្លន់ស្លោ​ទិញ​ទំនិញស្តុក​ទុក ក្រោយ​មាន​ករណី COVID-19 ៣​ករណី​ដំបូង​។ ពីរ​ករណី​ដំបូង គឺជា​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើដំណើរ​មកពី​អង់គ្លេស និង​អាមេរិក​។  រីឯ​ករណី​ទី​៣ ជា​បុរស​វ័យ​២៦​ឆ្នាំ​ម្នាក់​ដែល​នៅ​ក្រុង​យ៉ាំង​ហ្គោ​ន ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ពី​អង់គ្លេស និង​ឆ្លងកាត់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្រុង​បាងកក​។​
 
​កន្លងមក មី​យ៉ាន់​ម៉ា បាន​បញ្ជូន​សំណាក​អ្នក​ដែល​សង្ស័យថា​ផ្ទុក​ជំងឺ​ទៅ​ប្រទេស​ថ្ងៃ​ដើម្បី​ធ្វើតេស្ត​។ ប៉ុន្តែ​តាំងពី​ថ្ងៃ ២០ កុម្ភៈ​មក មន្ទីរពិសោធន៍​សុខាភិបាល​ជាតិ​របស់​មី​យ៉ាន់​ម៉ា ទទួល​ប្រដាប់​ទៅដោយ​ឧបករណ៍​ធ្វើតេស្ត COVID-19 ដែល​បរិច្ចាគ​ពី​ប្រទេស​ថៃ ជប៉ុន សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ចិន​។ ប្រដាប់​ធ្វើតេស្ត​នីមួយៗ​ប្រើ​បានតែ​ម្តង​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​សុក្រឹត្យភាព​អ្នក​សង្ស័យថា​ផ្ទុក​ជំងឺ​ត្រូវ​ធ្វើតេស្ត​យ៉ាងហោចណាស់​៣​ដង ។​
 
«​មកទល់​ពេល មី​យ៉ាន់​ម៉ា មាន​ឧបករណ៍​ធ្វើតេស្ត​ចំនួន ៥​ពាន់​គ្រឿង និង​អាចធ្វើ​តេស្ត​បាន ១,៧០០​នាក់​»​។ នេះ​ជាការ​បន្ថែម​របស់លោក Jost ។ លោក​បន្តថា មី​យ៉ាន់​ម៉ា នឹងមិន​អស់​ប្រដាប់​ធ្វើតេស្ត​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ទេ ហើយក៏​មិនគួរ​ស្លន់ស្លោ​ដែរ​។ មី​យ៉ាន់​ម៉ា កំពុង​រៀបចំ​ផែនការ​បន្ថែម​ដើម្បី​ទទួល​ឧបករណ៍​ធ្វើតេស្ត ក្នុងនោះ​រូ​ម​មាន​ការបរិច្ចាក​ពី​កូរ៉េខាងត្បូង​ផងដែរ​។​
 
​មកទល់ពេលនេះ មី​យ៉ាន់​ម៉ា បានធ្វើ​តេស្ត​មនុស្ស​ចំនួន​២១៥​នាក់ ហើយ ដែលជា​មធ្យម​មាន​មនុស្ស​២ នាក់​បានធ្វើ​តេស្ត​ក្នុង​មួយថ្ងៃ​។ មន្ត្រី​សុខាភិបាល ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា លក្ខខណ្ឌ​ក្នុងការ​ធ្វើតេស្ត​មាន​កម្រិត​ខ្ពស់ ដូច្នេះហើយ​ទើប​មនុស្ស​តែ​ជាង ២០០​នាក់​ប៉ុណ្ណោះ​ត្រូវបាន​ធ្វើតេស្ត ខណៈ​ប្រជាជន​សរុប​មាន​៥៤​លាន​នាក់​។ 
 
​បន្ថែម​ពីនេះ មន្ត្រី​សុខាភិបាល​រូបនោះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ផែនការ​ទប់​នឹង​ជំងឺឆ្លង​របស់ មី​យ៉ាន់​ម៉ា​មិនមាន​សមត្ថភាព​ទទួល​អ្នក​ឆ្លង​ជំងឺ​ច្រើនបែប​នេះឡើយ បើ​មាន​ករណី​នោះ​មែន​ធនធាន​សុខាភិបាល​មី​យ៉ាន​នឹង​បាត់បង​យ៉ាងច្រើន​។ 
 
​តំណាង​អង្គការ​សុខភាព​ពិភពលោក ទទួលស្គាល់ថា​ប្រព័ន្ធ​សុខាភិបាល​មី​យ៉ាន់​ម៉ា​នៅមានកម្រិត ដូច្នេះហើយ​ទើប​អាជ្ញាធរ​បានដាក់​ការការពារ​តាំងតែ​ពី​មានការ​ផ្ទុះ​ឆ្លង​នៅ​ចិន​មកម្ល៉េះ​។​
 
​។ ជាក់ស្ដែង មី​យ៉ាន់​ម៉ា បាន​តម្រូវ​ឲ្យ​យន្តហោះ​មួយ​ហោះ​ទៅ Guangzhou វិញ ក្រោយ​បុរស​ម្នាក់​នោះ​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ កាលពី​ចុងខែ​មករា​។ ចំណែកឯ​កាលពី​ដើមខែ​មីនា នាវា​ទេសចរណ៍​មួយគ្រឿង​មិនត្រូវ​ឲ្យ​ចូល​ចត​ក្នុង​កំពង់ផែ​ក្រុង យ៉ាំង​ហ្គោ​ន ក្រោម​ហេតុផល​ថា​នាវា​នោះ​ឆ្លងកាត់​តំបន់​ដែលមាន​ករណី COVID-19៕

© រក្សាសិទ្ធិដោយ thmeythmey.com