អត្ថបទពាណិជ្ជកម្ម
​ទីបំផុត​ស្មា​ត​ហ្វូ​ន​ពេញនិយម អ្នកឯកទេស​ស៊ែ​ល​ហ្វី​សាហាវ​ឆ្នាំ​2020 Reno3 បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងតម្លៃ​ត្រឹមតែ $359
25, Mar 2020 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​យប់​ថ្ងៃទី ២៤​មីនា ២០២០ ក្រុមហ៊ុន OPPO បាន​ពញ្ញាក់​អារម្មណ៍​អតិថិជន និង​អ្នកគាំទ្រ​ខ្លួន តាមរយៈ​ការដាក់​សម្ពោធ ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 លើ​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ $359​។​
 
 
​ចំពោះមុខ​អ្នកទស្សនា​រាប់ម៉ឺន​នាក់ ទាំង​លើ​កញ្ចក់​ទូរទស្សន៍​, ទាំង​ការផ្សាយ​ផ្ទាល់ លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO និង​បណ្តាញសារព័ត៌មាន​នានា អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា​៖«​ក្រុមហ៊ុន​ខិតខំ​សម្រិតសម្រាំង នូវ​ស្មា​ត​ហ្វូ​ន​ពេញនិយម ជាមួយនឹង​បច្ចេកវិទ្យា​សម្បូរបែប ខ្លាំង​ខាង​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ ថត​ព្រឹក ថត​ថ្ងៃ ថត​យប់ ថតៗ ថត​មិន​សំចៃ ដើម្បី​ជាការ​ឆ្លើយតប នឹង​សំណូមពរ និង​តម្រូវការ​របស់​អតិថិជន​។ យើង​ជឿជាក់ថា លោក​អ្នកនឹង​ទទួលបាន​នូវ​បទពិសោធន៍ បែប​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដែលមាន​ស្រាប់​មួយ​សេត នៅលើ​ស្មា​ត​ហ្វូ​ន​ស្ត៊េ​ច​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3»​។ 
 
 
​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាច​កក់​ទុក​មុន​បាន នូវ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 ដែលមាន​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង​ពណ៌​គជ់​ស (Sky White)​តាមរយៈ Link អន​ឡាញ ដែល​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ កា​រក​ម្ម៉​ង់​ចាប់ផ្តើម ពីថ្ងៃ​នេះ រហូតដល់ ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០២០ ក្នុងតម្លៃ​ត្រឹមតែ $359 ហើយ​លោកអ្នក នឹង​ទទួលបាន កា​តាប​ស្ពាយ OPPO ដ៏​ស្រស់ស្អាត Power Bank 10000 mAh និង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្ម៎ង​ចំនួន 12​សប្តាហ៍​។​
 
​ការវិល​ត្រឡប់មកវិញ ជាមួយនឹង​រចនាបទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ OPPO Reno3 លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​វា​មាន​កាមេរ៉ា​មុខ សម្រាប់​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​សាហាវ ទាំងថ្ងៃទាំងយប់ ទំហំ​ធំ​មហិមា រហូតដល់​ទៅ 44MP ជាមួយនឹង​មុខងារ Ultra Night Selfie និង​ស្កេ​ន​មុខ​ដោះ​សោរ​រហ័ស ប៉ុន្តែ​សុវត្ថិភាព​បំផុត​។​


 
​ផ្នែក​ខាងក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដែល កាមេរ៉ា​ទី​1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម​។ វា​មាន​បំពាក់​នូវ       បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី​2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ បំពាក់​នូវ​សិន​ស័​រ Sony IMX586 ដែលមាន​សមត្ថភាព ផ្តិត​យក​រូបភាព​បាន​យ៉ាងច្បាស់​ស្អាត គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា មិន​ថា​ព្រឹក ថ្ងៃ ឬ​យប់​នោះទេ​។ ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព បង្កើត​រូបភាព​ទំហំ​រហូតដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើលមុខ សក់ ភ្នែក​ច្បាស់ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប​។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ និង​សម្រាប់​ថតរូប​ជិតៗ បែប​ម៉ាក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែម្តង​។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ​។​
 
​ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយចំនួន ដូចជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការថត​នៅ​កន្លែង​ងងឹត​ខ្លាំង ឲ្យ​កាន់តែច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វីដេអូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ ដល់​ការ​ទប់​លំនឹង​វីដេអូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំងអស់នេះ សុទ្ធសឹងតែ​ជា​មុខងារ ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ​ខ្ពស់​។ ទាំងអស់នេះ ក៏​ដោយសារតែ​ឈី​ប​វា​មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
OPPO Reno3 បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P90 មាន CPU 8​គ្រាប់ រត់​ក្នុង​ល្បឿន 2.2GHz, ប្រតិ​ប​ត្ត​ការ​ដោយ Andriod 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុងក្រោយ ColorOS7 មាន​រ៉េ​ម 8GB មុខងារ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ​ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ីម​បាន​2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មាន​មុខងារ​កែសម្រួល​វីដេអូ Soloop ជំ​ជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី 5​។​
 
​ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង គឺ OPPO Reno3 Pro តម្លៃ​គាប់ចិត្ត​ត្រឹមតែ 599$ និង​ផលិតផល IoT ជំនាន់​ថ្មី គឺ​កាស​កាលី​ប​ឥត​ខ្សែ  OPPO Eno W31 តម្លៃ​ត្រឹមតែ 59$ តែបើ​ទិញ​ផ្គួប​ជាមួយ OPPO Reno3 តម្លៃ​ត្រឹមតែ $398​។  
 
​សរុប​មកវិញ OPPO Reno3 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ គ្រប់ពេល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​ក្រោយ​លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរបែប ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​បំផុត​ត្រឹមតែ $359​។ ដូច្នេះ​បើ​ចាប់អារម្មណ៍ អាច​កក់​ទុក​មុន ចាប់ពី​ថ្ងៃទី​២៥ មីនា ដល់ ១ មេសា ឆ្នាំ​២០២០ នៅលើ​អន​ឡាញ របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​នានា​ទូទាំងប្រទេស​៕
 






















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com