សំដៅ ពីរោះ វាងវៃ ស្រវា មារយាទ ជា​ពាក្យ​ត្រូវ​!
ពីនេះ ពីនោះ / មិនយល់...!
សំដៅ ពីរោះ វាងវៃ ស្រវា មារយាទ ជា​ពាក្យ​ត្រូវ​!
26, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ធ្លាប់តែ​សរសេរ​ពាក្យ​« សម្តៅ ពិ​រោះ វៀងវៃ ស្រ​វ៉ា មាយា​ទ​»​ត្រូវ​សរសេរ​ជា​«​សំដៅ ពីរោះ វាងវៃ ស្រវា មារយាទ​»​វិញ ទើប​ត្រឹមត្រូវ​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ សម្តេច ជួន ណាត​។

 
​កន្លងមក​ក៏​សង្កេតឃើញ​មាន​អ្នកសរសេរ​ពាក្យ​ខ្លះទៀត ដែល​ផ្ទុយ​ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដែរ​។ 
 
​ពាក្យ​ទាំងនោះ​មានដូចជា ជំងឺ ពៀរ អធិកអធម កីឡដ្ឋាន កំលោះ ជាដើម ដែល​បែរ​សរសេរ​ជា ជម្ងឺ ពៀ អធិក​អ​ធ័​ម កីឡាដ្ឋាន និង​កំ​ឡោះ ឬ​ក​ម្លោះ​វិញ​ដែលជា​ពាក្យ​ខុសពី​វចនានុក្រម​ខ្មែរ​។ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com