COVID-19
អន្តរជាតិ
COVID-19៖​ អេស្ប៉ាញមានអ្នកស្លាប់ច្រើនជាងចិន​ និងតាមពីក្រោយអ៊ីតាលី
25, Mar 2020 , 10:04 pm        
រូបភាព
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez  ( AFP)
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez ( AFP)
ដោយ:
នៅថ្ងៃពុធ ២៥ ខែមីនា ករណីស្លាប់សរុបដោយសារជំងឺផ្លូវដង្ហើមនៅប្រទេសអេស្ប៉ាញ បានកើនឡើងលើសប្រទេសចិនហើយ។ ក្រោយរកឃើញអ្នកស្លាប់ ៧៣៨នាក់ថ្មីក្នុងពេល២៤ម៉ោង អ្នកស្លាប់នៅប្រទេសក្នុងតំបន់អឺរ៉ុបនេះ បានឡើងដល់៣៤៣៤នាក់ ខណៈចិនមានអ្នកស្លាប់សរុប៣២៨១នាក់។ នេះបើតាមតួលេខរបស់រដ្ឋាភិបាលអេស្ប៉ាញ ដោយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។



អត្ថបទទាក់ទង

តាមប្រភពដដែល ក្រសួងសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់ទៀតថា ចំណែក តួលេខអ្នកឆ្លង សរុប បានហក់ឡើងដល់ ៤៧៦១០ករណី ក្នុងនោះមានករណីដែលទើបរកឃើញថ្មី ៥៥៥២នាក់។

ដោយឡែក គិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកជាសះស្បើយពីជំងឺក្នុងប្រទេសអេស្ប៉ាញ មានចំនួន ៥៣៦៧នាក់។មែនទែនទៅ តួលេខអ្នកស្លាប់សរុបថ្មី ៣៤៣៤នាក់របស់អេស្ប៉ាញ គឺតិចជាងពីរដងឯណោះ បើធៀបនឹងប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់សរុប ៦៨២០នាក់ហើយ។ និយាយដល់អ្នកឆ្លងវិញ អ៊ីតាលី មាន៦៩១៧៦ករណី ខណៈជាសះស្បើយមាន៨៣២៦នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com