COVID-19
អន្តរជាតិ
ឥណ្ឌា​ហាម​មិន​ឲ្យ​នាំចេញ​ថ្នាំ​គ្រុនចាញ់ ខណៈ​ផ្ទុះ COVID-19
26, Mar 2020 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា​នា​ថ្ងៃ​ពុធ ២៥​មីនា​នេះ​សម្រេច​ហាម​ការនាំចេញ​ថ្នាំ​ហ៊ី​ដ្រុ​ក​ស៊ី​ក្ល​រ៉ូ​គីន (hydrochloroquine)  និង​សារធាតុ​ដទៃទៀត​ដែល​ផ្សំ​ចេញពី​ថ្នាំ​ខាងលើនេះ​។ ខណៈ​អ្នកជំនាញ​កំពុង​ធ្វើតេស្ត​ពី​ប្រសិទ្ធភាព​ថ្នាំ​ខាងលើ ដើម្បី​ព្យាបាល​អ្នក​ឆ្លង​ជំងឺ COVID-19​។

 
​យោងតាម​ការផ្សាយ​រប​ស់​រ៉​យ​ទ័​រ មកដល់ពេលនេះ​ពុំទាន់​មាន​វិធីសាស្ត្រ​ព្យាបាល​ណាមួយ​ដែល​យល់ព្រម ឬ​មាន​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺឆ្លង​នេះឡើយ​។​អ្នកស្រាវជ្រាវ​កំពុង​សិក្សា​ពី​វិធីសាស្ត្រ​ព្យាបាល និង​ពិសោធន៍ ប៉ុន្តែ​អ្នកជំងឺ​មួយចំនួនធំ​នៅ​ទទួលបាន​ត្រឹម​ការថែទាំ ដូចជា​ជំនួយ​ក្នុងការ​ដកដង្ហើម​ប៉ុណ្ណោះ​។​
 
​ហ៊ី​ដ្រុ​ក​ស៊ី​ក្ល​រ៉ូ​គីន ជា​ថ្នាំ​គ្រុនចាញ់​ដែល​ស្ថិតនៅ​ក្នុងចំណោម​វិធីសាស្ត្រ​ព្យាបាល​ដែល​ត្រូវបាន​ធ្វើតេស្ត និង​ចាត់ទុកថា​ជា​វិធីសាស្ត្រ​ដែលមាន​សក្តានុពល​ក្នុងការ​ព្យាបាល​ជំងឺ COVID-19​។​
 
​កាលពីដើម​សប្តាហ៍​នេះ សមាគមន៍​ឪ​សថ​ការី​ប្រ​ព័​ន្ទ​សុខាភិបាល​អាមេរិក​(American Society of Health-System Pharmacists) បានដាក់​ប​ញ្ជូ​ល​ហ៊ី​ដ្រុ​ក​ស៊ី​ក្ល​រ៉ូ​គីន ជា​ថ្នាំ​ដែល​ខ្វះខាត​៕

© រក្សាសិទ្ធិដោយ thmeythmey.com