ក្រុមហ៊ុន​មួយ បាន​បោះទុន​ជាង​៣,១​លាន​ដុល្លារ ដើម្បី​ផលិត​ម៉ាស់​និង​កាបូប​
ជាតិ
ក្រុមហ៊ុន​មួយ បាន​បោះទុន​ជាង​៣,១​លាន​ដុល្លារ ដើម្បី​ផលិត​ម៉ាស់​និង​កាបូប​
26, Mar 2020 , 9:48 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ឲ្យ​ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD បោះទុន​ជាង​៣,១​លាន​ដុល្លារ ដើម្បី​ផលិត​ម៉ាស់​គ្រប់​ប្រភេទ និង​កាបូប នៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រោងចក្រ​មួយ​នេះ នឹង​អាចបង្កើត​ការងារ​ជាង​៩០០​កន្លែង​ដល់​ពលរដ្ឋ​។ នេះ​បើតាម​ការចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CDC​។


 
​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ប្រព័ន្ធ Telegram ថា កន្លងមក កម្ពុជា មាន​រោច​ក្រ​ផលិត​ម៉ាស់​សម្រាប់​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ​។ សម្រាប់​ចំនួន​នាំ​ចេញទៅ​ក្រៅប្រទេស និង​ព័ត៌មាន​លម្អិត​ពី​រោងចក្រ​នេះ លោក មិន​បានដឹង​នោះទេ​។ 
 
​លោក សរសេរថា​៖«​ខ្ញុំ​តំណាង​តែង​វិស័យ​កាត់ដេរ ស្បែកជើង ហើយ​ផលិតផល​ធ្វើដំណើរ ដូចជា​កាបូប ជាដើម​។ ខាង​ខ្ញុំ​មិន​តំណាង​ឲ្យ​រោងចក្រ​ផលិត​ម៉ាស់​ទេ​។ ប៉ុន្តែ​យ៉ាងណា ខ្ញុំ​ដឹងថា​មាន​រោងចក្រ​មួយ​នៅ​កំពង់សោម ហើយក៏​ជា​រោងចក្រ​តែមួយគត់​នៅ​កម្ពុជា ដែល​ផលិត​ម៉ាស់ សំដៅ​ការនាំចេញ មិន​ការផ្គត់ផ្គង់​ក្នុងស្រុក​។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពី​រោងចក្រ​នោះ គឺ​ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​គ្រាន់តែ​ដឹងថា មាន​រោងចក្រ​ផលិត​ម៉ាស់​មួយ​នៅ​កំពង់សោម​»៕

Tag:
 រោងចក្រ​ម៉​ស់​
© រក្សាសិទ្ធិដោយ thmeythmey.com