ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! វិធី​ងាយៗ​ព្យាបាល​អា​ការៈពុល​អាហារ​
26, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អា​ការៈពុល​អាហារ​កម្រិត​ស្រាល​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទើប​ឆាប់​ធូរស្បើយ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ព្យាបាល​អា​ការៈពុល​អាហារ ៖
 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម 
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ឬ ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ២ ពែង​និង​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​ទទួល​រាល់​ពី ៤ ទៅ ៦ ម៉ោង​ម្ដង​រហូតដល់​អាកា​រៈ​ធូរស្បើយ​។​
 
២. ខ្ញី​
 
​ចូរ​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ក្រោយពេល​អាហារ​ដើម្បី​សម្រួល​ការរំលាយ​អាហារ​និង​បំបាត់​អា​ការៈពុល​អាហារ​ឆាប់រហ័ស​។ អ្នក​ក៏​អាច​លាយ​ទឹក​ខ្ញី​ស្រស់​ប៉ុន្មាន​ដំណក់​ក្នុង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​និង​ទទួលទាន​ឱ្យ​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​អាកា​រៈ​ធូរស្បើយ​។​

៣. ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស្ករស​បន្តិច​ក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​និង​ទទួលទាន​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​រួច​ទទួលទាន​ពេញ​មួយថ្ងៃ​ផងដែរ​ដើម្បី​បំបាត់​អា​ការៈពុល​អាហារ​ឆាប់រហ័ស​។​
 
៤. តែ​ផ្កា Chamomile 
 
​ភេសជ្ជៈ​នេះ​ល្អ​ណាស់​សម្រាប់​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​អាកា​រៈ​ចុក​រមួល​ក្នុង​ពោះ និង​ក្អួត​។ អ្នក​អាច​ទទួលទាន​តែ​ផ្កា Chamomile មុនពេល​ចូល​គេង​។​
 
៥. ទឹក 

​រា​គជា​អាកា​រៈ​ទូទៅ​បំផុត​មួយ​កើតឡើង​កំឡុងពេល​ពុល​អាហារ​។ ខណៈ​ពេលនេះ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ច្រើន ហើយនឹង​ជួបប្រទះ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជាក់​ជាមិនខាន​។ ដូច្នេះ​ការទទួល​ទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់​ជួយ​រាងកាយ​ឲ្យ​ជៀស​ផុតពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​។ វា​ក៏​ជួយ​កម្ចាត់​ជាតិពុល និង​បាក់តេរី​មិនល្អ ហើយ​ជួយ​ឲ្យ​អ្នក​ធូរស្បើយ​ពី​អា​ការៈពុល​បាន​លឿន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com