អត្ថបទពាណិជ្ជកម្ម
វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា Covid-19 កំពុង​រីក​រាលដាល​ក៏ដោយ​
26, Mar 2020 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19 កំពុង​រីក​រាលដាល​។ ឥឡូវនេះ​អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ តាម​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់ ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖ «​សុខភាព​និង​សុវត្ថិភាព​របស់​សហគម​ន៍ គឺជា​អាទិភាព​មួយ​របស់​យើង​។ ស្ថិតក្នុង​ស្ថានភាព​ដែល COVID-19 កំពុងតែ​រី​រាលដាល​នេះ តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជា​ចាំបាច់​ផងដែរ ដើម្បី​ជួយ​សម្រួល និង​គាំទ្រ​ដល់​ភ្នាក់ងារ​វី​ង ក៏ដូចជា​អតិថិជន​របស់​យើង​នៅ​ទូទាំងប្រទេស​។ យើង​បាន​ចាត់វិធានការ និង​គោលនយោបាយ​ផ្សេងៗ ដើម្បី​ធានាថា សហគម​របស់​យើង មាន​សុ​វត្តិភាព​។ ការផ្ទេ​ប្រាក់​ពី វី​ង ទៅ វី​ង ដោយ​ឥតគិតថ្លៃ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺជា​វិធានការ​មួយ ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​យើង​កំពុង​អនុវត្ត​»​។ 
 
​លោក ម៉ា​នូ រ៉ា​ចាន់​បាន​បន្តថា​៖ «​យើង​សង្ឃឹមថា ការផ្តល់ជូន​នូវ​សេវា​ដោយ​ឥតគិតថ្លៃ​នេះ នឹង​ជួយ​ដល់​អតិថិជន​របស់​វី​ង​រាប់លាន​នាក់ ឲ្យ​អាច​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​បាន​»​។​


 
​ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​សាធារណជន​ទាំងឡាយ ឲ្យ​រួមគ្នា​ប្រើប្រាស់​សេវា​អេឡិចត្រូនិក សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ និង​ទូទាត់​ការចំណាយ​។​
 
​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក  មាន​វិធី​មួយចំនួន ដែល​ជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​COVID-19 ដូចជា​៖ ការ​លាងដៃ​ជាមួយ​សាប៊ូ  ការ​ខ្ទប់មាត់ និង​ច្រមុះ​ពេលដែល​ក្អក ឬ​កណ្តាស់ ជៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ​និង​មាត់ ព្រមទាំង​រក្សា​ចម្ងាយ​ពីគ្នា យ៉ាងហោចណាស់​មួយ​ម៉ែត្រ​ជាដើម​។​
 
​លោក ម៉ា​នូ បាន​ក្រើនរំលឹក​ទៅ​អ្នក​ទាំងអស់គ្នា ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​ដោយ​លើ​ឡើង​ថា​៖ «​សូមអ្នក​ទាំងអស់គ្នា ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ឆ្លង COVID-19​។ ការធ្វើ​បែបនេះ នឹង​អាចជួយ​ការពារ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​ពី​ការឆ្លង COVID-19​បាន​»​។​
 
​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាចជួយ​អ្នកប្រើប្រាស់ មិន​ឲ្យ​ប៉ះ​សាច់​ក្រដាស់ប្រាក់​ដោយផ្ទាល់​បាន​។ ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក វា​មិន​ទាមទារ​ឲ្យ​មនុស្សម្នា​នៅក្បែរ​គ្នា​ឬ កាន់​សាច់ប្រាក់​ដោយផ្ទាល់ ដែល​អាច​ប្រឈម​នឹង​ការចម្លង​វីរុស​នោះឡើយ​។ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​អ​ថិ​ជន​ដែល​អាច​ទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដោយ​ត្រឹមតែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ​។​
 
​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង លើ​ទូរស័ព្ទដៃ​វៃឆ្លាត ប្រជាជន​នៅ​ទូទាំងប្រទេស អាច​ទូទាត់​ប្រាក់​បានជា​ច្រើនយ៉ាង មិន​ថា​ជាការ​បង់ថ្លៃ​ទឹក​ភ្លើង ការបញ្ចូល​លុយ​ទូរស័ព្ទ ការទូទាត់​ការចំណាយ​ផ្សេងៗ រាប់​ចាប់តាំងពី​សេវា​ដឹកជញ្ជូន រហូតដល់​ហាង​លក់ទំនិញ​។​


 
​ដោយមាន​អ្នកប្រើប្រាស់​ជាង ៥​លាន​នាក់ វី​ង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ស្លាក​យីហោ​មួយ ដែល​ត្រូវបានគេទទួលស្គាល់ និង​ទុកចិត្ត​បំផុត ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេឡិចត្រូនិក ដោយបាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល ក្នុង​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។​
 
​លោក ម៉ា​នូ បាន​មានប្រសាសន៍ថា​៖ «​វី​ង​ពិត​ជាមាន​មោទកភាព ក្នុង​ការគាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​។ មិន​ថា​មាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ យើង​នឹង​កាន់តែ​រឹងមាំ នៅពេលដែល​យើង​រួមសហការ​គ្នា​បានល្អ​»​។​
 
​សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់ នៅតែ​អាច​ដក​ប្រាក់​បាន​យ៉ាង​ងាយស្រួល តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង ជាង​៧៥០០​កន្លែង​ទូទាំងប្រទេស បើទោះបីជា​នៅ​ភូមិ​ដាច់ស្រយាល​យ៉ាងណាក្តី​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com