ក្រសួង ប្រាប់​មន្ត្រី​ឲ្យ​ដើរ​ពិនិត្យ​សណ្ឋាគារ​និង​ផ្ទះសំណាក់ សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩
COVID-19
ជាតិ
ក្រសួង ប្រាប់​មន្ត្រី​ឲ្យ​ដើរ​ពិនិត្យ​សណ្ឋាគារ​និង​ផ្ទះសំណាក់ សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩
26, Mar 2020 , 11:31 am        
រូបភាព
សណ្ឋាគារឆៃណាមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ត្រៀមដាក់អ្នកជំងឺCovid-19 (រូបពីគេហទំព័រគណៈបក្សប្រជាជន)
សណ្ឋាគារឆៃណាមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ត្រៀមដាក់អ្នកជំងឺCovid-19 (រូបពីគេហទំព័រគណៈបក្សប្រជាជន)
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ណែនាំ​ឲ្យ​មន្ទីរ​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទី​សុខាភិបាលរ​រាជធានី​-​ខេត្ត និង​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់​ផ្ទះសំណាក់ ដើម្បី​ពិនិត្យ​លទ្ធភាព​រៀបចំ​សណ្ឋាគារ​និង​ផ្ទះសំណាក់ ដែល​ផ្អាក​អាជីវកម្ម​ប​ណ្ណោះ​អាសន្ន សម្រាប់ធ្វើ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ (Covid-19)​។


 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram ថា​៖«​ការពិនិត្យ​និង​រៀបចំ​សណ្ឋាគារ​និង​ផ្ទះ​ដែល​ផ្អាក​ឬ​បិទ​អាជីវកម្ម សម្រាប់ធ្វើ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នេះ គឺ​ទាល់តែ​មានការ​យល់ព្រម​ពី​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា  នៅតាម​បណ្ដាល​រាជធានី​-​ខេត្ត មាន​សណ្ឋាគារ​១០ និង​ផ្ទះសំណាក់​១៨ ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​១,៥​ពាន់​បន្ទាប់ សម្រាប់​ត្រៀម​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​។  នេះ​បើតាម​ការបញ្ជាក់​របស់ លោក តុ​ប សុភ័ក​។​
 
​ថ្មីៗ​នេះ រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន រៀបចំ​សាលារៀន ក្នុង​ដែនដី​របស់ខ្លួន សម្រាប់​ធ្វើជា​កន្លែង​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​។ បើ​សរុប​ទាំង​ស​ណ្ឋា​រ ផ្ទះ សំណាក់ និង​សាលារៀន គឺ​រដ្ឋាភិបាល មាន​បន្ទាប់​ជាង​៣​ពាន់​ហើយ សម្រាប់​ដាក់​អ្នក​សង្ស័យ​និង​អ្នកជំងឺ​កូ​វីដ​-១៩​។ 
 
​ចំណែក អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា កើនឡើង​ដល់​៩៦​នាក់​ហើយ ដោយ​ក្នុងនោះ មាន​១០​នាក់ បានជា​សះស្បើយ​វិញ ដោយ​គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែមីនា​ម្សិលមិញ​៕ 

Tag:
 សណ្ឋាគារ​
  ផ្ទះសំណាក់​
  ផ្អាក​អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com