អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Huawei ចូលរួម​យ៉ាងសកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ចិន និង​កម្ពុជា​
26, Mar 2020 , 2:13 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ មន្ទីរពេទ្យ Huo Shen Shan បាន​បើកទទួល​អ្នកជំងឺ​ជា​ផ្លូវការ​។ នេះ​ជា​មន្ទីរពេទ្យ​នៅ​ទីក្រុង​វូ​ហាន ដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន ៣៣,៩០០​ម៉ែត្រការ៉េ ហើយ​ត្រូវបាន​កសាងឡើង​ដំបូង ក្នុង​គោលបំណង​ព្យាបាល​ដល់​អ្នកជំងឺ ដែលមាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​។
 
​ក្នុង​នេះដែរ ក្រុមហ៊ុន Huawei ក៏បាន​សហការ​ជាមួយ​ប្រតិ​ប​តិ្ត​ករ ដោយ​ប្រើ​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ផ្តល់​សេវា​បណ្តាញ​អ៊ីនធឺណិត​ឥត​ខ្សែ 5G និង​បង្កើត​បណ្តាញ​សម្រាប់​ទំនាក់ទំនង ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ សម្រាប់​មន្ទីរពេទ្យ Huo Shen Shan ។  ដើម្បី​បំពេញតម្រូវការ​នៅក្នុង​មន្ទីរពេទ្យ និង​តម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​នានា រួមមាន​ការធានា​នូវ​ប្រតិបត្តិការ​របស់​វេជ្ជបណ្ឌិត ដំណើរការ​របស់​ឧបករណ៍ ការធ្វើ​រោគវិនិច្ឆ័យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ឱ្យ​ដំណើរការបាន​ដោយ​រលូន គេ​បានដាក់​ពង្រាយ​បណ្តាញ​គ្របដណ្តប់​ឥត​ខ្សែ Wi-Fi 6 នៅក្នុង​មន្ទីរពេទ្យ​ផងដែរ​។​
 
​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ដល់​អ្នកជំងឺ​ពី​ចម្ងាយ និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​គ្រូពេទ្យ​ជំនាញ​នៅតាម​មន្ទីរពេទ្យ​មួយចំនួន ក្រុមហ៊ុន Huawei បាន​ប្រើ​សន្និសីទ​វីដេអូ Cloudlink ក្នុងការ​បង្កើត “​កម្មវិធី​ពិគ្រោះ​យោបល់​ពី​ចម្ងាយ ឬ Remote consultation platform ” ដែល​អាច​ភ្ជាប់​ទំនាក់ទំនង រវាង​អ្នកជំនាញ​នៅ​បណ្តា​ទីក្រុង​មួយចំនួន ដូចជា​ទីក្រុង​ប៉េកាំង (​មន្ទីរពេទ្យ Beijing Ditan Hospital) ទីក្រុង ក្វាង​ចូ​វ (​មន្ទីរពេទ្យ​ដែលមាន​សាខា នៅ​សាកលវិទ្យាល័យ​ក្វាង​ចូ​វ Sun Yat-sen) និង​ទីក្រុង​ផ្សេងៗ​ទៀត​។​


 
​ក្រុមហ៊ុន Huawei បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​របស់​មន្ទីរ​ពេទ្យ និង​ប្រតិបត្តិការ​របស់​វេជ្ជបណ្ឌិត ឱ្យ​កាន់តែ​ឆាប់រហ័ស​ជាង​មុន​។ លើសពីនេះទៅទៀត ការប្រើ​ទិន្នន័យ​ធំ Big data និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI មិន​ត្រឹមតែ​អាចជួយ​បង្កើន​ប្រសិទ្ធភាព​ធ្វើ​រោគវិនិច្ឆ័យ និង​រកឃើញ​អ្នកជំងឺ​ឱ្យបាន​ឆាប់រហ័ស​ជាង​មុន​នោះទេ វា​ក៏​អាចជួយ​ធ្វើឱ្យ​ចំណេញ​ពេលវេលា​ក្នុងការ​ពិនិត្យ និង​តាមដាន​អ្នកជំងឺ ក្នុង​រយៈពេល​មួយ​ដ៏​រហ័ស​បំផុត​។ មួយវិញទៀត មុខងារ​ស្កេ​ន​ពី​អ្នកជំងឺ CT Film អាចជួយ​កាត់បន្ថយ​ពេលវេលា នៃ​ការ​ពី​ស្កេ​ន​អ្នកជំងឺ​ម្នាក់ៗ ពី​ការប្រើប្រាស់​រយៈពេល ២​ម៉ោង មក​នៅត្រឹមតែ​រយៈពេល​មិន​ដល់​កន្លះ​នាទី​តែប៉ុណ្ណោះ​។ រហូតមកដល់​ពេលនេះ ដំណោះស្រាយ​ខាងលើ ត្រូវបាន​ដាក់ឱ្យអនុវត្ត​នៅ​ច្រើនជាង ២០​ទីក្រុង ក្នុង​ប្រមាណ​ជាង ២០០ មន្ទីរពេទ្យ រួចមកហើយ ។​


 
​លោក Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖«​ថ្ងៃនេះ​ខ្ញុំ​ពិត​ជាមាន​កិត្តិយស និង​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង ដោយបាន​ចូលរួមចំណែក​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​សន្និសីទ​វីដេអូ របស់​ក្រុមហ៊ុន Huawei ក្រុម​ជំនួយ​វេជ្ជសាស្ត្រ​ចិន​នៅ​កម្ពុជា និង​គណៈកម្មការ​សុខាភិបាល​ក្វាង​ស៊ី អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​រោគរាតត្បាត​នេះ​។ លើសពីនេះទៅទៀត នៅក្នុង​ស្ថានភាព​ដែល​ប្រឈម​នឹង​ការរីក​រាលដាល នៃ​ជំងឺ​នៅលើ​សកលលោក នាពេល​បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ទំនើប​បាន​ក្លាយជា​ជម្រើស​ដំបូងបង្អស់ ដែល​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ប្រទេស​ចិន​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​ជុំវិញ​ពិភពលោក ក្នុង​ការបង្កើន​ប្រសិទ្ធភាព នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺរ​លាភ​សួត​ប្រភេទ​ថ្មី​នេះ​»​។​
 
​លោក​បាន​បន្ថែមថា​៖«​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ ស្ថានភាព​ជំងឺ​រលាក​សួត​ថ្មី​(​កូ​វីដ​-១៩) កំពុងមាន​ការវិវឌ្ឍ​ន៍​ឥតឈប់ឈរ ក្នុងនាម​ក្រុមហ៊ុន Huawei ជា​សហគ្រាស​មួយ​ដែលមាន​ទំនួល​ខុសត្រូវ បម្រើ​ដល់​ប្រជាពលរដ្ឋ​ជានិច្ច​ជា​កាល តែងតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “​នៅ​កម្ពុជា ដើម្បី​កម្ពុជា​” ។ ដូចនេះ ក្រុមហ៊ុន Huawei តិច​ណូ​ឡូ​ជី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​បរិច្ចាគ​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink ចំនួន ៣​ឈុត ដើម្បី​ជា​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​»​។​
 
​ឧបករណ៍ សម្ភារ សន្និសីទ​វីដេអូ​ទាំងនេះ នឹងត្រូវ​បានដាក់​ដំឡើង​នៅ​ក្រសួងសុខាភិបាល​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។ ម្យ៉ាងវិញទៀត ឧបករណ៍​ទាំងនេះ នឹង​ជំរុញឱ្យមាន​ការធ្វើ​អន្តរ​ទំនាក់ទំនង រវាង​ក្រសួងសុខាភិបាល និង​មណ្ឌល​សុខភាព​ខេត្ត ក៏ដូចជា​មន្ទីរពេទ្យ​ទូទាំង​២៥ ខេត្ត​ក្រុង រួមមាន​ការតាមដាន​នូវ​ករណី​នៃ​ជំងឺ ការពិគ្រោះ​យោបល់​ពី​ចម្ងាយ​ដោយពេល​វេលា​ជាក់ស្តែង ឬ Real-time ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ជួយ​សន្សំសំចៃ​ពេលវេលា ក្នុងការ​ការពារ និង​គ្រប់គ្រង​ការ​រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​មិន​ខុសពី​អ្នក​ទាំងអស់គ្នា ដែលមាន​វត្តមាន​នៅទីនេះ ក្រុមហ៊ុន Huawei ក៏ដូចជា​សហគ្រាស​ដទៃ​ជាច្រើន​ទៀត ដែល​កំពុង​ខិតខំ​ពុះពារ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​ស្រឡាញ់​ទឹកដី​កម្ពុជា​យ៉ាង​ក្រៃលែង​។ ស្ថិតក្រោម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា យើង​នឹង​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ខិតខំ​កសាង​សមិទ្ធផល ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​សេចក្តីសុខ​សុភមង្គល របស់​ប្រជាពលរដ្ឋ​។ ហើយ​ខ្ញុំ​ជឿជាក់ថា​ពួកយើង​ទាំងអស់គ្នា កំពុង​ខិតខំ​តស៊ូ​នៅក្នុង​ឧស្សាហ​កម្មរៀងៗ​ខ្លួន ក្នុងការ​ចូលរួមចំណែក ដើម្បី​ចំណងមិត្តភាព​ចិន​-​កម្ពុជា​។  ដូចនេះ ក្រុមហ៊ុន Huawei  ដែល​កំពុង​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា 5G និង​ឧស្សាហកម្ម​ឌីជីថល នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ទំនើប 5G, CloudLink, AI និង Cloud ដើម្បី​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ជួយ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺរ​លាភ​សួត​ប្រភេទ​ថ្មី​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

Tag:
 Champaign
© រក្សាសិទ្ធិដោយ thmeythmey.com