អត្ថបទពាណិជ្ជកម្ម
ធារី ចន្ថាប៊ីន ប្រាប់គន្លឹះ៦ចំណុចធ្វើឲ្យរាងកាយមាំទាំ និងសុខភាពល្អ អំឡុងពេលនៅផ្ទះ បង្ការការឆ្លងជំងឺកូវីដ-១៩
× អំឡុងពេលស្នាក់នៅផ្ទះ ចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លងជំងឺរាតត្បាតកូវីដ-១៩ កីឡាករតំណាងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្ត្រចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់នៅស្ទើរទូទាំងពិភពលោក បានអនុវត្ត ដើម្បីថែរក្សារូបរាងកាយ និងសុខភាពឲ្យល្អ។
គន្លឹះទាំងនោះ មានដូចខាងក្រោម៖
1. ហាត់ប្រាណដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ ៥ គីឡូម៉ែត្រជាដើម ក្នុងមួយថ្ងៃ និងធ្វើឱ្យបានរាល់ថ្ងៃ។
2. ទទួលទានតែអាហារដែលមានផ្ទុកអាហារូបត្ថម្ភគ្រប់គ្រាន់ សម្បូរវីតាមីន និងប្រូតេអ៊ីន ជាពិសេសអាហារពេលល្ងាច ត្រូវញុំាតែបន្លែប៉ុណ្ណោះ មិនត្រូវញុំាំសាច់ទេ។
3. ទទួលទានទឹកមិនតិចជាង២លីត្រទេ។ យកល្អ គួរពិសាឱ្យបាន៣លីត្រ ក្នុងមួយថ្ងៃ។
4. ទទួលទានដំណេកប្រមាណ ៧ ទៅ ១០ម៉ោង។ ប៊ីន តែងតែចូលគេងនៅម៉ោង ១០ យប់ និងភ្ញាក់នៅម៉ោង ៧ព្រឹក។
5. ធ្វើកិច្ចការផ្ទះ ដូចជា សម្អាតផ្ទះជារៀងរាល់ថ្ងៃ ដើម្បីបញ្ចេញថាមពល បើអស់កម្លាំងខ្លាំងពេក អ្នកក៏អាចទទួលទានភេសជ្ជៈប៉ូវកម្លាំងបន្ថែមបានផងដែរ។
ជាចុងក្រោយ កីឡាករ ធារី ចន្ថាប៊ីន ក៏បានក្រើនរម្លឹកថា ដើម្បីទទួលបានសុខភាពល្អ រាងកាយរឹងមាំត្រូវការការអត់ធ្មត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ហើយក្នុងការការពារជំងឺកូវីដ-១៩ ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា កុំចេញក្រៅ បើមិនចាំបាច់ រក្សាអនាម័យឱ្យបានល្អ។ «ខ្ញុំតំណាងឱ្យភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ សូមទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺទាំងអស់គ្នា»។ នេះជាការបន្ថែមរបស់ធារី ចន្ថាប៊ីន ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com