អត្ថបទពាណិជ្ជកម្ម
ផ្តល់ម៉ាសជូនដោយឥតគិតថ្លៃដោយគ្រាន់តែបើកគណនីសន្សំ ជាមួយ ហត្ថាកសិករ លីមីតធីត
× ភ្នំពេញ ថ្ងៃទី២០ មីនា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ អតិថិជននឹងទទួលបាន ម៉ាស ១ ប្រអប់ (មាន៥០សន្លឹក) ដោយឥតគិតថ្លៃ ដោយគ្រាន់តែបើកគណនីសន្សំ ជាមួយហត្ថាកសិករ។ ការផ្តល់ជូននេះ គឺរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឬរហូតដល់ម៉ាសអស់ពីស្តុក។
កាផ្តល់ម៉ាសដោយឥតគិតថ្លៃនេះ ពិតជាអាចជួយសម្រួលបន្ទុកមួយផ្នែក របស់អតិថិជន ដោយពួកគាត់ មិនពិបាកក្នុងការស្វែងរកកន្លែងទិញ មិនបារម្ភចំពោះការឡើងថ្លៃ កាត់បន្ថយចំណាយ ហើយក៏អាចជាផ្នែកមួយ ក្នុងការទប់ស្កាត់ការឡើងថ្លៃហួសហេតុផងដែរ។ ក្រៅពីទទួលបានម៉ាស ១ប្រអប់ដោយឥតគិតថ្លៃ អតិថិជន ក៏នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូត ដល់ ៥.៥% ក្នុងមួយឆ្នាំ ជាមួយលក្ខខណ្ឌដកប្រាក់ងាយៗ ពីផលិតផលសន្សំផលច្រើន របស់ហត្ថាកសិករ។
តោះនៅចាំអីទៀត ទំនាក់ទំនងទៅកាន់ការិយាល័យហត្ថាកសិករណាមួយ ដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ ដើម្បីបើកគណនី និងទទួលយកម៉ាសដោយឥតគិតថ្លៃ ឬលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)។
គួររំលឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com