រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​៣​ស្តីពី​ការធានា​ទូទាត់​លើ​គម្រោង​ថាមពល​អគ្គិសនី​
ជាតិ
រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​៣​ស្តីពី​ការធានា​ទូទាត់​លើ​គម្រោង​ថាមពល​អគ្គិសនី​
26, Mar 2020 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមីនា​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ស្តីអំពី​ការធានា​ការទូទាត់​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​វិនិយោគ​លើ​គម្រោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។ កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​

 
​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ​នៃ​រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់​ទី​១​ដែល​បញ្ជាក់​អំពី​ការធានា​ទូទាត់​របស់​រដ្ឋាភិបាល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​អ៊ិន​វេស​ម៉ិ​ន ទាក់ទង​នឹង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែលមាន​អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ខេត្តកោះកុង​។ នេះ​បើតាម​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​សរសេរ​បញ្ជាក់​ផងដែរ​អំពី ការអនុម័ត​របស់រ​ដ្ឋ​សភា​លើ​ការធានា​ទូទាត់​របស់​រដ្ឋាភិបាល​ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល​ម៉ាញ សម្រាប់​គម្រោង​វិនិយោគ សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​២៦៥ មេ​ហ្គា​វ៉ា​ត់ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សម្រាប់​គម្រោង​វិនិយោគ សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។​
 
​លោក ស៊ុយ សែម ដែលជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែលជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​ទាំងនេះ​នៅក្នុង​រដ្ឋសភា​បាន​ថ្លែងប្រាប់​រដ្ឋសភា​ពេញអង្គ​អំពី​ផែនការ​នៃ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ឱ្យដល់​គ្រប់​ភូមិ​នៅក្នុង​ឆ្នាំ​២០២០​នេះ ជាមួយ​តម្លៃ​សមរម្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម