ជាតិ
កុមារ និង​ស្ត្រី​ជាង​៨​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខែមីនា​
26, Mar 2020 , 9:19 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុក មូលនិធិគន្ធបុប្ផា
រូបភាពពី ហ្វេសប៊ុក មូលនិធិគន្ធបុប្ផា
​ភ្នំពេញ​៖ ក្នុង​ខែមីនា​នេះ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ជាង​៨​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


 
​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញថា កុមារ​ឈឺ​ចំនួន ៥៧, ០៩៧ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ ដោយឡែក កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ១០,៥៨៩ នាក់ និង​កុមារ​ចំនួន ១៦៥​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវ​ដាក់ឱ្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ បើតាម​លិខិត​ដដែល កុមារ​ចំនួន ១,៨៨៩ ត្រូវបាន​វះកាត់ និង កុមារ​ចំនួន ៧១​នាក់ ត្រូវបាន​វះកាត់ បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​សៀមរាប​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១១,១៨៣​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ១,៧៨២​នាក់​។ សូមជម្រាបថា រាល់​ការព្យាបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប គឺ​ឥតគិតថ្លៃ​៕

Tag:
 មន្ទីរពេទ្យ​គន្ធបុប្ផា​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com