ជាតិ
កុមារ និងស្ត្រីជាង៨ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមីនា រូបភាពពី ហ្វេសប៊ុក មូលនិធិគន្ធបុប្ផា
× ភ្នំពេញ៖ ក្នុងខែមីនានេះ កុមារ និងស្ត្រីមានផ្ទៃពោះ ជាង៨ម៉ឺននាក់ បានទៅពិនិត្យព្យាបាលជំងឺ និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា កុមារឈឺចំនួន ៥៧, ០៩៧ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ដោយឡែក កុមារមានជំងឺធ្ងន់ៗចំនួន ១០,៥៨៩ នាក់ និងកុមារចំនួន ១៦៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវដាក់ឱ្យព្យាបាលក្នុងមន្ទីរពេទ្យ។ បើតាមលិខិតដដែល កុមារចំនួន ១,៨៨៩ ត្រូវបានវះកាត់ និង កុមារចំនួន ៧១នាក់ ត្រូវបានវះកាត់ បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប។
ស្ត្រីមានផ្ទៃពោះចំនួន ១១,១៨៣នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនមានចំនួន ១,៧៨២នាក់។ សូមជម្រាបថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប គឺឥតគិតថ្លៃ៕
Tag:
មន្ទីរពេទ្យគន្ធបុប្ផា
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com