ក្រសួង​រ៉ែ​និង​ថាមពល បើក​តំបន់​រុករក​រ៉ែ​៤​កន្លែង លើ​ផ្ទៃដី​ជិត​៨០០​គីឡូម៉ែត្រ​ការ៉េ
ជាតិ
ក្រសួង​រ៉ែ​និង​ថាមពល បើក​តំបន់​រុករក​រ៉ែ​៤​កន្លែង លើ​ផ្ទៃដី​ជិត​៨០០​គីឡូម៉ែត្រ​ការ៉េ
26, Mar 2020 , 9:59 pm        
រូបភាព
រូបពីក្រសួងរ៉ែ និងថាមពល
រូបពីក្រសួងរ៉ែ និងថាមពល
​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​៤​កន្លែង សម្រាប់​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ ដាក់ពាក្យ​ប្រកួតប្រជែង​យក​អាជ្ញា​បណ្ណ​រុករក​រ៉ែ​។


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា តំបន់​សម្បទាន​ស្វែងរក​រ៉ែ ដែល​នឹង​ប្រកាស​បើក​ទ​ទទួល​ពាក្យស្នើសុំ​ទាំង​៤​តំបន់ មាននៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ និង ខេត្តមណ្ឌលគិរី​។ 
 
​តំបន់​សម្បទាន​រុករក​រ៉ែ​ទាំង​៤​នេះ គឺ​តំបន់​ត្រ​ពាំ​ទៀម មាន​ទំហំ​២០០​គីឡូម៉ែត្រ​ការ៉េ ស្ថិតក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​, តំបន់​ទំនប់​ដាច់ មាន​ទំហំ​ជិត ២០០​គី​ឡី​ម៉ែត្រការ៉េ ស្ថិតក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, តំបន់​ព្រែក​គ្រៀង​និង​អ​ន្ទ្រ​ង គឺ​ចែកជា​២​តំបន់ ដែលមាន​ទំហំ​សរុប​៤០០​គីឡូម៉ែត្រ​ការ៉េ ស្ថិតក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ 
 
​ក្រសួង​រ៉ែ និង​ថាមពល ណែនាំ​ឲ្យ​បណ្ដាល​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ រៀបចំ​ដាក់​ឯកសារ ឲ្យ​បាន​មុន​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​។​
 
​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែល​ចេញ​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០២០ បង្ហាញថា កម្ពុ​ជាមាន​ការដ្ឋាន​ប្រតិបត្តិការ​ធនធាន​រ៉ែ​ជាង​៣០០​ការដ្ឋាន ក្នុងនោះ​មាន​អាជ្ញា​បណ្ណ​ជាង​២០ ត្រូវបាន​ព្យួរ បញ្ចប់​សុពលភាព និង​ដកហូត​៕ 

Tag:
 រ៉ែ​
© រក្សាសិទ្ធិដោយ thmeythmey.com