ជាតិ
ពីនេះ ពីនោះ
«​រាលដាល​» មានន័យ​ខុសពី «​រាតត្បាត​» ដូចម្តេច​?
29, Jan 2023 , 7:29 am        
រូបភាព
«​រាលដាល​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ ដែល​មានន័យថា សាយ​រាយ​តទៅទៀត​។ ចំណែក «​រាតត្បាត​» ដែលជា​ក​រិ​យា​សព្ទ​ដែរនោះ មានន័យថា រុករាន​យក​របស់​ពី​អ្នកនេះ ពី​អ្នកនោះ ដោយ​ទទូច​ឲ្យ​ខាន​តែ​បាន​។


 
​រាល​ពី​ទីមួយ ដាល​ដល់ទី​ដទៃ គឺជា​និយមន័យរ​បស់ពាក្យ «​រាលដាល​» ។ ឧទាហរណ៍​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ខេត្តរតនគិរី រួច​រាលដាល​ដល់​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាល​។ 
 
​ចំណែក​ពាក្យ «​រាតត្បាត​» មានន័យថា រុករាន​របស់​អំពី​អ្នកនេះ​ខ្លះ អ្នកនោះ​ខ្លះ ដោយ​ទទូច​ឲ្យ​ខាន​តែ​បាន​។ ឧទាហរណ៍​៖ ដើរ​រាតត្បាត​យក​នេះ យក​នោះ​ពី​បងប្អូន​រាល់​ផ្ទះ​៕  
 
​ប្រភព​៖ វចនានុក្រម​សម្តេច ជួន ណាត​

Tag:
 ពន្យល់​ពាក្យ​
  រាលដាល​
  រាតត្បាត​
© រក្សាសិទ្ធិដោយ thmeythmey.com